Sponsor

ខេត្ត​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៧​នេះ មាន​ព័ត៌មាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​លោក​ អ៊ាម វន្នី និង​ក្រុម​គ្រួសារ​កំពុង​មាន​ទុក្ខ​ជា​ទម្ងន់​ ដោយ​សារ​​ព្រះ​អគ្គី​បាន​លេប​ត្របាក់​ផ្ទះ​យាយ​ខាង​ប្រពន្ធ​លោក ដោយ​បន្សល់​ទុក​ត្រឹម​កម្ទេច​ធ្យូង ​និង​របស់របរ​មួយ​ចំនួន​ទៀត​ ពី​សំណល់​ភ្លើង​តែ​ប៉ុណ្ណោះ​។​ ​

យោង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​មាន​ឈ្មោះ​ថា ស៊ឹម នីកា ដែល​ខេឃ្យូប​ស្គាល់​ច្បាស់​ថា ត្រូវ​ជា​ភរិយា របស់​លោក​ អ៊ាម វន្នី បាន​ Live វីដេអូ​មុននេះ និង​បាន​ឆ្លើយ​តប​សំនួរ​តាម​រយៈ Comnent ជា​មួយ​ក្រុម​ការងារ​​បាន​ឲ្យ​ដឹង​ថា ​ផ្ទះ​នោះ​ត្រូវ​បាន​ឆាប​ឆេះ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជាង ៧​យប់​មិញ​ម្ល៉េះ ​ហើយ​ប្រើ​រយៈ​ពេល​ត្រឹម​កន្លះ​ម៉ោង​គត់​ ក៏​ត្រូវ​បាន​ព្រះ​អគ្គី​ត្របាក់​លេប​បាត់​ឈឹង​តែ​ម្ដង។

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​បាត់ដំបង​តាំង​ពី​ម៉ោង​៨​យប់​មិញ និង​ទៅ​ដល់​វេលា​ម៉ោង ២​ជិត​ភ្លឺ ប៉ុន្តែ​ទៅ​មិន​ទាន់​ពេល​ទេ ហើយ​ទើប​តែ​ព្រឹក​មិញ​នេះ​ នាំ​គ្នា​រុះរ៉ើរ​របស់​របរ​មួយ​ចំនួន​ ដែល​នៅ​សល់​ សម្រាប់​រក្សា​ទុក។ ហើយ​បើ​តាម​ការ​បង្ហាញ​នៅ​ក្នុង​ការ​ Live វីដេអូនោះ បាន​ឃើញ​ថា សូម្បី​សៀវភៅ ឯកសារ​នានា​របស់​លោក អ៊ាម វន្នី ក៏ត្រូវ​ភ្លើង​ឆេះ​ស្ទើរ​អស់​ដែរ សូម្បី​តែ​អង្ករ​និង​ឆ្នាំង​បាយ​។

សូម​បញ្ជាក់​ថា ​ហេតុការណ៍​កើត​ឡើង​ នៅ​ម៉ោង​ប្រមាណ​ជាង​ ៧យប់​​​ ​ថ្ងៃទី​២៤​ ខែ​មីនា ឆ្នាំ​២០១៧​នេះ ស្ថិត​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។ ​មូល​ហេតុ​ដោយ​សារ​ផ្ទុះ​សេ​ខ្សែ​ភ្លើង ប៉ុន្តែ​យ៉ាង​ណា​មិញ​ឧបទ្ទវហេតុ​​ភ្លើង​ឆេះ​ផ្ទះ​នេះ ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​នោះ​ទេ ដោយ​គ្រាន់​តែ​មាន​រលាក​ភ្លើង​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​៕

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor