បរទេស: យ៉ាងហោចណាស់មានមនុស្ស ៥ នាក់បានរងរបួសក្រោយពីសាទ្បាងមួយគ្រឿងបានជិះទៅបុកនឹងជញ្ជាំងកំពង់ផែនៅលើកោះមួយឈ្មោះ Gran Canaria ក្នុងប្រទេសអាស្ប៉ាញ។ យោងតាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា ម៉ាស៊ីនរបស់សាទ្បាងដឹករថយន្ត និងអ្នកដំណើរបានរលត់ខូច ធ្វើឲ្យវាបញ្ជាលែងបានក្នុងរយះពេល២នាទី ទើបធ្វើឲ្យមានហេតុការបែបនេះកើតឡើង។

អំឡុងពេលហេតុការណ៍គ្រោះថា្នក់នេះកើតឡើង គឺមានអ្នកធ្វើដំណើរ ១៤០នាក់, អ្នកធ្វើការនៅលើសាឡាង ៣០នាក់ និងរថយន្តជាច្រើនទៀតកំពុងតែដឹកទៅកាន់កោះមួយទៀតនៅក្បែរនោះ។ ក្រោយពីម៉ាស៊ីនសាឡាងចាប់ផ្តើមខូចនិងគ្រប់គ្រងលែងបាន គេក៏បណ្តោយឲ្យសាឡាមួយនេះធ្វើដំណើរដោយខ្លួនវា រហូតវាបើកទៅបុកជញ្ជាំងបេតុងនៅច្រកចូលទៅកាន់កំពង់ផែ Luz Port នៅរដ្ឋធានី Gran Canaria ក្នុងទីក្រុង Las Palmas។

មនុស្សប្រាំនាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានបុរសម្នាក់បានរងរបួសបាស់ឆ្អឹងដងកាំបិតបន្ទាប់ពីធ្លាក់បោកនឹងដី។ ទស្សនាវីដេអូគ្រោះថ្នាក់ និងប្រតិកម្មរបស់អ្នកធ្វើដំណើរនៅខាងក្រោម:
Source: dailymail