Sponsor
Pisey

បរទេស: មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយឡានដឹកសម្រាមបើកបុកកិននិសិត្ស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការ នេះបានកើតឡើងកាលម្សិលមិញម៉ោង៥ល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៧ ក្នុងខេត្តភូកេត ប្រទេសថៃ។

ក្រោយពេលប៉ូលីសធ្វើការពិនិត្យ និងវាស់វែងហើយរកឃើញថាជនបង្កមានឈ្មោះ Sumon Pimchangmai អាយុ៣៥ឆ្នាំ ពិតជាបានបើកឡានដឹកសម្រាមជិះបុកនិសិត្សកំពុងជិះម៉ូតូពីក្រោយមែន ហើយពេលនេះជនបង្កត្រូវបានចោទប្រកាន់ពីបទបើកបរធ្វេសប្រហែសបណ្តាលឱ្យមានមនុស្សស្លាប់។

Photo Credit: thephuketnews
Photo Credit: thephuketnews

និសិត្សទាំងពីរដែលស្លាប់បាត់បង់ជីវិត ម្នាក់មានឈ្មោះ Panitcha Mingkanitkul ភេទស្រី អាយុ ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ Potsathorn ភេទប្រុស អាយុ ២១ ឆ្នាំ។

បើយោងតាមសម្តីរបស់ប៉ូលីសបានប្រាប់ឲ្យដឹងថា

យើងបានមើលវីដេអូ CCTV ហើយ ហេតុការណ៍នេះកើតឡើងគឺមកពីឡានដឹកសម្រាមមិនបានបង្អង់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូនិសិត្សពីរនាក់ និងកិនពីលើធ្វើឲ្យនិសិត្សទាំងពីរស្លាប់យ៉ាងអាណោចអាធម្ម ម្នាក់នៅជាប់ក្រោមកង់ឡាន និងម្នាក់ទៀតដេកស្លាប់លើផ្លូវ។
Photo Credit: liveleak
Photo Credit: thephuketnews
Photo Credit: thephuketnews

ទស្សនាវីដេអូគ្រោះថ្នាក់នេះខាងក្រោម:

ប្រភព: thephuketnews

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor