សិល្បៈ ៖ យប់នេះមិញនេះតារាកំប្លែងជើងចាស់លោកតា ពុយ ហ្សូ បានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារជំងឺថ្លើមធ្ងន់ធ្ងរ ប៉ុន្តែក្រោយពីមន្ទីរពេទ្យមួយនេះគ្មានឧបករណ៍វះកាត់ ព្រឹកនេះតា ពុយ ហ្សូ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ហើយ ប៉ុន្តែពេទ្យមួយនេះក៏នៅតែគ្មានលទ្ធភាពវះកាត់ទេ គ្រាន់តែបានជួយឃាត់ឈាមកុំឲ្យហូរ។ នេះបើការបញ្ជាក់ប្រាប់ពីអ្នកស្រី ប៉េង ផាន ជាភរិយាអ្នកជំងឺ។
អុំស្រី ប៉ែង ផាន បានបន្តប្រាប់តាមទូរស័ព្ទលាយឡំជាមួយសំឡេងយំស្រែករកជំនួយថា "ក្មួយអើយជំងឺប្តីអុំដល់ដំណាក់កាលធ្ងន់ធ្ងរហើយពេទ្យគេបានប្រាប់ថា ត្រូវតែបញ្ជូនគាត់ទៅវះកាត់នៅប្រទេសថៃឲ្យទាន់ក្នុងថ្ងៃនេះ បើហួសពេលកំណត់នេះគាត់ពិបាកជួយសង្គ្រោះខ្លាំងណាស់ តែអុំគ្មានលុយទេ ពេទ្យគេប្រាប់ថា ត្រូវចំណាយខ្ទង់៥ម៉ឺនដុល្លារឯណោះ សូមបងប្អូនខ្មែរជួយអុំផង អុំមិនចង់បាត់បង់ប្ដីក្នុងពេលនេះទេ"៕


