ក្រុមខ្លាំង Real Madrid បានយកឈ្នះម្ចាស់ផ្ទះ Deportivo La Coruna ៦ទល់នឹង២ ក្នុងការប្រកួត La Liga សប្ដាហ៍ទី៣៤យប់មិញនេះ។
៦គ្រាប់របស់ក្រុមភ្ញៀវ Real Madrid ធ្វើបានដោយ Alvaro Morata ស៊ុតក្នុងនាទីទី១, James Rodriguez ២គ្រាប់(១៤,៦៦), Lucas Vazquez (៤៤), Isco (៧៧), និងគ្រាប់ចុងក្រោយស៊ុតសម្រេចដោយ Casemiro (៨៧)។ ចំណែកឯ២គ្រាប់សងរបស់ម្ចាស់ផ្ទះវិញគឺរកបានដោយកីឡាករ Florin Andone ក្នុងនាទីទី៣៥ និង Joselu នាទីទី៨៤។
បន្ទាប់ពីទទួលជ័យជន្នះ៦ទល់នឹង២នេះរួចមក Real Madrid មាន៧៨ពិន្ទុឈរលេខ២ក្នុងតារាងតាមពីក្រោយ Barcelona មាន៧៨ពិន្ទុដូចគ្នា ខណៈ Deportivo វិញមាន៣១ពិន្ទុក្នុងដៃឈរលេខ១៦៕
