Sponsor
Pisey

បរទេស: បុរសម្នាក់មានសំណាងអាចរួចផុតពីសេចក្តីស្លាប់ ក្រោយពីគាត់បានចោលបារីចូលទៅក្នុងប្រហោងលូ ធ្វើអោយលូនោះផ្ទុះឡើងយ៉ាងខ្លាំង។ បើយោងតាមបណ្តាញព័ត៌មាន Daily Mail ហេតុការណ៍បានកើតឡើងនៅតាមផ្លូវមួយកន្លែងនៅក្នុងទីក្រុង Tehran នៃប្រទេស អ៊ីរ៉ង់។

Photo Credit: Liveleak
Photo Credit: Liveleak

មុនពេលកើតហេតុគេបានឃើញមនុស្សជាច្រើនបានបោះកន្ទុយបារីចូលទៅក្នុងប្រហោងលូជាបន្តបន្ទាប់។ ប៉ុន្មាននាទីក្រោយមកទើបដល់វេនបុរសម្នាក់ដែលជាជនរងគ្រោះ បានមកឈរជក់បារីនៅទីនោះដែរ ក្រោយពីជក់អស់គាត់បានចោលកន្ទុយបារីចូលនៅប្រហោងលូនោះ ស្រាប់តែមានការផ្ទុះបុកពីក្រោមមកវិញដូចគ្រាប់បែក ធ្វើអោយគាត់ប៉ើងធ្លាក់ចុះមកដីវិញហើយខំវារចេញពីកន្លែងផ្ទុះនោះ។

ទស្សនាវីដេអូផ្ទុះលូនេះខាងក្រោម:

វីដេអូវែង:

ប្រភព: dailymail

វីដេអូ: liveleak

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor