Sponsor
Pisey

រដ្ឋ​សភា​របស់​កោះតៃវ៉ាន់​បាន​អនុម័ត​ច្បាប់​ថ្មី​ហាម​បរិភោគ ​លក់ដូរ​ ឬ ​រក្សាទុក​សាច់​ឆ្កែ​ និង​សាច់​ឆ្នា​ ប្រសិន​បើ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​នេះ ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ ៨​ ពាន់​ដុល្លារ ​អាមេរិក ។​ ចំណែក​អ្នក​ដែល​ចាប់​និង​សម្លាប់​សត្វ​ពីរ​ប្រភេទ​នេះ​នឹង​ត្រូវ​ជាប់​គុក​រហូត​ដល់​ពីរ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ ៦ ​ពាន់ ​៥ ​ដុល្លារ ​អាមេរិក ។​ 

ប្រសិនបើ​អ្នក​ដែល​ធ្លាប់​ទទួល​ពិន័យ​មិន​រាងចាល​ ហើយ​ប្រព្រឹត្ត​លើក​ទី​ពីរ​ នឹង​ជាប់​ពន្ធនាគារ​ ៥​ ឆ្នាំ​ ពិន័យ​ជា​ប្រាក់​ មួយ​ម៉ឺន​ ៦​ ពាន់ ​៣០០​ ដុល្លារ ​អាមេរិក ។ ​រដ្ឋសភា​កោះ​តៃវ៉ាន់​ក៏​បាន​បង្កើត​ច្បាប់​​ហាមប្រាម​មិន​ឲ្យ​ចង​ឆ្កែ​ជាប់នឹង​យានយន្ត​ហើយ​បង្ខំ​ឲ្យ​រត់​តាម​យានយន្ត ​បើ​ប្រព្រឹត្ត​ល្មើស​នឹង​ទទួល​ទោស​ក្នុង​កម្រិ​ត​មួយ​ផ្សេង ។​

ច្បាប់​នេះ​ត្រូវបាន​អនុម័ត​កាលពី​ថ្អៃ​អង្គារ​ម្សិលមិញ​ ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ជា​ទឹកដី​ទីមួយ​នៅ​ទ្វីប​អាស៊ី​ដែល​មាន​ច្បាប់​ហាមប្រាម​មិន​ឲ្យ​បរិភោគ​សាច់​ឆ្កែ ​ដែល​ពេញ​និយម​បំផុត​ក្នុង​ប្រទេស ​វៀតណាម​ កូរ៉េខាងត្បូង ​និង​ប្រទេស​ ចិន ។​ សមាជិកសភា​ វ៉ាង យូ-មីន ​សរសើរ​ច្បាប់​ថ្មី​នោះ​ដោយ​អះអាង​ថា​ ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ក្លាយ​ជា​សង្គម​​សង្គ្រោះ​ និង​ថែទាំ​សត្វ​ល្អំ​ផុត​ទី​មួយ​នៅ​ទ្វីប​អាស៊ី​ ។​ ទីក្រុង ​ហុងកុង​ និង​ប្រទេស​ ចិន​ ហាមប្រាម​មិន​ឲ្យ​សម្លាប់​​ឆ្កែ​ និង​ឆ្មា​យក​សាច់​បរិភោគ ​ប៉ុន្តែ​មិន​បាន​បង្កើត​ច្បាប់​ដាក់​ពិន័យ​ចំពោះ​អ្នក​​បរិភោគ​សាច់​ឆ្កែ​ឡើយ  ។​

ការ​បង្កើត​ច្បាប់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​​រូបភាព​វីដេអូ​មួយ ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ YouTube​ បង្ហាញ​ឲ្យ​ឃើញ​ទាហាន​ ៣ ​នាក់ ចង​ព្យួរ​ឆ្កែ​ រួចហើយ​វាយ​សម្លាប់​ ។​ យោធា​កោះ​តៃវ៉ាន់​ត្រូវ​បាន​បង្ខំ​ឲ្យ​សុំ​អភ័យ​ទោស​ចំពោះ​ទង្វើ​របស់​ទាហាន​ទាំង​៣​នាក់​នោះ​ ក្រោយ​មាន​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​អំពើ​ហិង្សា​ទៅ​លើ​សត្វ​ចិញ្ចឹម ។​

ច្រើន​ទសវត្ស​កន្លង​ទៅ​នេះ​ កោះ​តៃវ៉ាន់​ ក៏​ជា​កន្លែង​ពេញ​និយម​សម្រាប់​អ្នក​បរិភោគ​សាច់​ឆ្កែ​ផង​ដែរ​ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​ធ្វើ​ឲ្យ​កោះ​តៃវ៉ាន​ក្លាយ​ជា​សង្គម​ការពារ​សត្វ​ល្អ​បំផុត​ប្រៀបធៀប​នឹង​សង្គម​​ផ្សេង​ៗ​នៅ​អាស៊ី​តាមរយៈ​ច្បាប់​ហាម​បរិភោគ ​ជួញដូរ​ និង​រក្សាទុក​សាច់​ឆ្កែ ​និង​ឆ្មា ។​ 

ប្រភពៈ​ dailymail​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor