យោងតាមគណនីហ្វេសប៊ុកលោក Mrr Chet Tra បានបង្ហោះរូបមួយសន្លឹកដ៍ក្តុកក្តួល និងគួរពិចារណាឡើងវិញ ដោយភ្ជាប់នូវសំនួរថា៖
អ្នកណាយល់អារម្មណ៍ពួកគាត់នៅពេលនេះ😢😢😢😢 ហេតុអ្វីថ្ងៃបុណ្យចូលឆ្នាំជាថ្ងៃដែលគ្រប់គ្នាស្លៀកពាក់ស្អាតបាតដើរលេងហុឺហាជួបជុំមិត្តភក្ក្រ័លេងល្បែងកំសាន្ដសប្បាយតែពួកគាត់បានត្រឹមឈរមើលគេពីខាងក្រៅដោយសារអ្នកណា?
គណនីខាងលើក៍បានជួយឆ្លើយជាចម្លើយផងដែរ៖
ដោយសារយើងទាំងអស់គ្នាមិនចេះចោលសំរាមឲ្យមានសណ្ដាប់ធ្នាប់ទើបពួកគាត់គ្មានឱកាសបានសំរាកដើរលេងដូចគេ។
ដូច្នេះសូមបងប្អូនផ្ដល់ឱកាសឲពួកគាត់ផង🙏🙏🙏🙏 បើអាណិតពួកគាត់ជួយស៊ែបន្តផង ហើយកុំចោលសំរាមពាសវាល

