Sponsor
Pisey

ខេត្តសៀមរាប៖ ជួយ Share ឲ្យបងប្អូនខ្មែរដឹងផង ជនជាតិវៀតណាមប្រុសស្រី០៣នាក់ ដែលល្បីឈ្មោះខាងលួច-លូកហោប៉ៅក្នុងពិធីធំៗនៅកម្ពុជានោះ ពេលនេះត្រូវអស់លក្ខណ៍ ព្រោះបានសមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌក្របួចជាប់ បន្ទាប់ពីធ្វើសកម្មភាពលូកហោប៉ៅភ្ញៀវទេសចរដែលនាំគ្នាមកលេងអង្គរសង្គ្រាន្តនៅខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាមឆ្លៀតឱកាសនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០១៧ ដោយជនសង្ស័យទាំង៣នាក់នេះ​បាននាំគ្នាធ្វើសកម្មភាពជាក់ស្តែងដោយលូកហោប៉ៅពីជនបរទេស ដែលបានអញ្ជើញមកចូលរួមពិធីអង្គរសង្គ្រាន្តឆ្នាំថ្មី ទង្វើទាំងនេះ​អ្នក​ដែល​ទទួល​រងគ្រោះ​គឺ​កម្ពុជា​យើង​ ពេល​កើតរឿង​យ៉ាងនេះ​ធ្វើឲ្យ​ជនបរទេស​យល់​ថា​ (ជា​ទង្វើ​របស់​ខ្មែរ​)។

ជនសង្ស័យទាំងនោះ ទី១. ឈ្មោះ LAM THI HUE ភេទស្រី កើតឆ្នាំ១៩៥៨ ជាជនជាតិយួន កាន់លិខិតឆ្លងដែនVNM C 2423173, ទី២ឈ្មោះ LE THANH BINH កើតឆ្នាំ១៩៧៦ ជនជាតិយួន កាន់លិខិតឆ្លងដែន VNM B 9637527 និងទី៣. ឈ្មោះ HOANG MINH PHUONG ភេទប្រុស កើតឆ្នាំ ១៩៦០ ជនជាតិយួន កាន់លិខិតឆ្លងដែន VNM B 1691776។

តាមចម្លើយសារភាពបានឲ្យដឹងថា មុខសញ្ញាទាំងបីនាក់នេះ ជាក្រុមមុខសញ្ញាដែលតែងតែធ្វើសកម្មភាពលូកហោប៉ៅ លួចទ្រព្យសម្បតិ្តពីប្រជាពលរដ្ឋចូលរួម ក្នុងពិធីបុណ្យធំៗ តាមបណ្តាប្រទេសនានា ក្នុងអាស៊ាន ដូចជា ឡាវ និងប្រទេសថៃជាដើម។

បច្ចុប្បន្នសមត្ថកិច្ចកម្ពុជា បានសហការរៀបចំកសាង សំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ (ម៉ែង​ ហួត​)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor