Sponsor
Pisey

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​សេរី​ទំនើប​មួយគ្រឿង ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់ យក​ទាំងស្រុង ខណៈ​តៃកុង​រត់​យករួចខ្លួន។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង00:30នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅលើ​ផ្លូវជាតិ​លេខ៧ ត្រង់ចំណុច​ចន្លោះ បង្គោលគីឡូម៉ែត្រ​លេខ ១៩៥-១៩៦ ស្ថិតនៅ​ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

ប្រភព​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ត្រូវ​ភ្លើង​ ​ឆេះ​រង​នូវ​ការខូចខាត​ទាំងស្រុង ម៉ាក កាមរី​បា​ឡែ​ន​ ពណ៍​ទឹកប្រាក់ ពាក់​ស្លាកលេខ  ភ្នំពេញ 2H.1089 អ្នកបើកបរ មិន​ស្គាល់ឈ្មោះ និង​អាស័យដ្ឋាន ព្រោះ​ក្រោយពេល​កើតហេតុ បាន​រត់ចោល​រថយន្ត​បាត់។

ប្រភព​ដ៏​ដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ខាងលើ​បាន​បើកបរ​ពី​ទិស​ខាងលិច​ទៅ​កេ​ី​ត​នៅលើ​ផ្លូវជាតិ​លេខ៧ ពេលមកដល់​ចំណុចកើតហេតុ​រថយន្ត​ក៍បាន​ឆេះ ហើយ​អ្នកបើក​បរបាន​ទុក​រថយន្ត​ចោល រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព៕ ដោយ ឆ​វ័ន្ន

រូបភាព
រូបភាព
រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor