Sponsor
Pisey

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង១៤និង៣០នាទី​ ថ្ងៃទី​១៣មេសា២០១៧ នៅណុចលើភ្នំព្រឹក​ ស្ថិតក្នុងភូមិ ឃុំភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង​ រវាងម៉ូតូ​ និងម៉ូតូ​ ម៉ាកវ៉េវ​ ពណ៍ក្រហម-ខ្មៅ​ គ្មានស្លាកលេខ​ បើកបរដោយ​ ឈ្មោះ​សាយ​ លុស​ ភេទប្រុស​ អាយុ​៥៤ឆ្នំា​ (រងរបួសធ្ងន់)​ ត្រូវបានសមត្ថកិច្ច​ ហៅរថយន្តសង្គ្រោះមណ្ឌលសុខភាពពេជ្រចិន្តា​ ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យស្រុកសំពៅលូន​ ជនរងគ្រោះរស់នៅភូមិអូរល្ហុង​ ឃុំអូររំដួល​ ស្រុកភ្នំព្រឹក​ បានបើកមកបុកពីក្រោយ​ ម៉ូតូម៉ាកសង់សេរី​ ២០១៥​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ បាត់ដំបង1AA​-8113​ ដែលកំពុងឈប់លើចិញ្ចើមផ្លូវខាងលិច មូលហេតុៈ​ ជនរងគ្រោះ​ ស្រវឹងស្រា​ បើកបរក្នុងល្បឿនលឿន​ មកបុកម៉ូតូគេឈប់​ នៅចិញ្ចើមផ្លូវតែម្តង។​

ក្រោយពីសមត្ថកិច្ចយើងធ្វើការវាស់វែងរួច​ បានយកម៉ូតូមករក្សាទុក​ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក​ រងចាំដោះស្រាយតាមក្រោយ​៕ ដោយ៖ (ឥទ្ធិពល​)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor