Sponsor
Pisey

មកដល់ពេលនេះមានអ្នកកាសែតរាប់រយអ្នកកំពុងតែស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាង ដើម្បីតាមដានព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗសំខាន់ជាពិសេសគឺបញ្ហាការបង្ហោះនុយក្លេអ៊ែរលើកទី ៦ របស់កូរ៉េខាងជើង និងដំណើរការសង្គ្រាមរបស់អាមេរិកទៅលើកូរ៉េខាងជើង។ ថ្ងៃនេះកូរ៉េខាងជើងបានបង្ហើបប្រាប់ថានឹងមានកម្មវីធីពិសេស តែមិនបានប្រាប់លំអិតថាវាជាអ្វីទេ។

+Photo Credit: @Reuters

មន្រ្តីយោធាអាមេរិកបានសម្តែងការព្រួយបារម្ភបន្ទាប់ពីទទួលព័ត៌មានថា កូរ៉េខាងជើងបានរៀបចំដាក់ឧបករណ៍នុយក្លេអ៊ែរទៅក្នុងផ្លូវក្រោមដីសម្រាប់បំផ្ទុះវានៅពេលចុងសប្តាហ៍នេះ ដើម្បីព្រមានពិភពលោក, បង្កើនភាពតានតឹងជាមួយប្រទេសអាមេរិក, អប់អរបុណ្យជាតិខ្លនឈ្មោះ "ទិវានៃព្រះអាទិត្យ" និងរំលឹកខួបលើកទី ១០៥ របស់ស្ថាបនិកប្រធានាធិបតីលោកគីម II ស៊ុង។

+Photo Credit: @Reuters
+Photo Credit: @Daily Mail
+Photo Credit: @Daily Mail

ភាពតាងតឹង នឹងសង្គ្រាមកាន់តែអាចកើតឡើង ប្រសិនបើកូរ៉េខាងជើងហ៊ានធ្វើការបាញ់បង្ហោះនុយក្លេអ៊ែរលើកទី ៦ មែននោះ ពីព្រោះប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបានប្រកាសហើយថា កូរ៉េខាងជើងកំពុងតែរកទុក្ខដាក់ខ្លួនឯង លោកក៏បានស្នើសុំអោយចិនជួយចរចារដើម្បីសន្តិភាពជាមួយកូរ់េខាងជើង តែគ្រប់យ៉ាងហាក់ដូចជាយ៉ាប់ទៅៗ។

+Photo Credit: @Daily Mail
+Photo Credit: @Daily Mail

វីដេអូស្តីពីស្ថានភាពកូរ៉េខាងជើងមុនពេលបុណ្យជាតិ "ទិវានៃព្រះអាទិត្យ":

+Photo Credit: @Daily Mail
+Photo Credit: @Daily Mail

សកម្មភាពកងទ័ពជើងទឹកអាមេរិកធ្វើដំណើរទៅកាន់ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិចទៅកាន់ឧបទ្វីបកូរ៉េ:

ប្រភព: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor