Sponsor
Pisey

ខេត្តបាត់ដំបង ៖ មាន​ករណី​គ្រោះថ្នាក់​មួយ បានកើត​ឡើង​យ៉ាង​រន្ធត់ ដោយ​រថយន្ត​ដឹក​ស៊ីម៉ងត៍​មួយគ្រឿង បាន​ក្រឡាប់​និង​បណ្តាល​ឲ្យ​មនុស្ស ចំនួន៧នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង៥.០០នាទី ព្រឹក​ថ្ងៃទី៥ មេសា ២០១៧  នៅ​ចំណុច​ចុះ​ពី​ភ្នំព្រឹក មុខ​វត្ត​រត​នះ​ភ្នំព្រឹក ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​មាន​រថយន្ត១គ្រឿង ដឹក​ស៊ីម៉ងត៍​ពេញ​ព្រមទាំង​មាន កម្មករ​ជិះ​លើ​រថយន្ត បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ទៅ​ស្រុក​ភ្នំព្រឹក លុះ​មកដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវ​ជំរៀល រថយន្ត​ត្រូវបាន​ដាច់​កង់​មុខ ខ្វះ​ការគ្រប់គ្រង ទើប​បណ្តាល​ឲ្យ​ក្រឡាប់​ជាច្រើន​ត្រឡប់ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ រថយន្ត​បង្កដោយ​ខ្លួនឯង ម៉ាក HYUNDAI ពាក់​ស្លាក​លេខ ៣B ៦០៦៣ ចេញពី​ស្រុក​សំពៅ​លូន ទិសដៅ​មក​ស្រុក​ភ្នំព្រឹក មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​ដាច់​កង់ ក្រឡាប់​ចុះ​ជំរៀល​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​ចំនួន ០២នាក់ និង​របួសធ្ងន់ និង​ស្រាល​ចំនួន ០៥នាក់៖

១.ឈ្មោះ រិ​ន ភារ​ម្យ ភេទ​ប្រុស អាយុ ១៨ឆ្នាំ រស់នៅ​ភូមិ ស្នា​កណ្តាល ឃុំ ដូន​ទៃ ស្រុក ពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ ( ស្លាប់ )។ ២. ឈ្មោះ អ៉ិ​ន ប៊ុន​ណាត ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅ​ភូមិ បឹង​ក្រឡ ឃុំ បឹង​ប្រាំ ស្រុក ប​វេ​ល ខេត្ត បាត់ដំបង(ស្លាប់) ចំណែក​អ្នករងរបួស​ទាំង៥នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ព្រោះ​ត្រូវបាន​បញ្ជ​ន​ទៅ​មន្ទី​ពេទ្យ​អស់ភ្លាមៗក្រោយពេល​កើតហេតុ។

តាម​ការ​សន្តិ​ដ្ឋា​ន​របស់​សមត្ថកិច្ច​ជំនាញ​ថា​រថយន្ត​ដឹក​ធ្ងន់​ហើយ​ចុះ​ផ្លូវ​ជំរៀលភ្នំ​ហើយ​ដាច់​កង់​បណ្តាលអោយ​ក្រឡាប់​តែម្តង។ បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង​សមត្ថកិច្ច​បាន​ដល់​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ​និង​រៀបចំ​សំណំ​ឯកសា​រីឯ​សព​ត្រូវបាន​ប្រគល់អោយ​សាច់​ញាត​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ចំណែក​រថយន្ត​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​កំពុង​ចាត់ចែង​ទៅតាម​ផ្លូវច្បាប់៕ ដោយ-ឥទ្ធិពល

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor