
ខេត្តកណ្តាល ៖ បុរសម្នាក់បានចង.កសម្លាប់ខ្លួន ក្រោយស្រែកលាអ្នកស្រុក ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍។ ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៩.៤០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើដើមត្នោត មានកំពស់ ប្រហែល០៧ម៉ែត្រ ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជនរងគ្រោះឈ្មោះ ម៉ុត សៅ ភេទប្រុស អាយុ៣៥ឆ្នាំ (ស្លាប់)ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិឃុំកើតហេតុ។
បើតាមលោកវរសេនីយ៍ឯកមានសំណាងអធិការស្រុកបានឲ្យដឹងថាតាមការបំភ្លឺរបស់ម៉ុត ទូចត្រូវជាម្តាយមីង បានបំភ្លឺថា នៅមុមពេលវេលាកើតហេតុ ជនរងគ្រោះបានទៅផ្ទះរបស់ខ្លួនបានសំលុយចំនួន១៥.០០០រៀលដើម្បីយកទៅរកគ្រូទាយមើលនៅពេលបានលុយហើយក៍ជនរងគ្រោះបានស្រែកថាបងប្អូននៅភូមិត្រពាំងផ្លុងខ្ញុំលាហើយនៅពេលនោះគ្មាននណាចាប់អារម្មណ៏ទេលុះមកដល់ម៉ោងខាងលើស្តាប់តែឈ្មោះ មាស់ ចាន់ណាក់ ភេទស្រី មុខរបរកសិករ(ប្រជាការពារភូមិ)បានដើរមកបានប្រទះឃើញជនរងគ្រោះចងកដោយខ្សែគោនៅលើ ដើមត្នោតក៍រត់ទៅរាយការណ៍ប្រាប់ ប្រធានភូមិ និងសាច់ញាតិ តែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លូនឯងមែនហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ VD7





