Sponsor
Pisey

សិល្បៈ ៖ កាលពី​វេលា​ម៉ោង​២​យប់​មិញ​នេះ​ម្ចាស់​បទ​ចម្រៀង ​"ជីវិត​ក្មេងកំព្រា​" និង​ជា​តន្ត្រីករ​លោក​ ឆន ថាណន់​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ម្ដុំ​ចាក់​អង្រែ​ក្រោម​ ខណៈ​ដែល​លោក​វិល​ត្រឡប់​មក​ពី​លេង​ភ្លេង​នៅ​បុរី​ពិភព​ថ្មី​ចម្ការ​ដូង​ ដែល​បណ្ដាល​ឲ្យ​រង់​របួស​បាក់​ភ្លៅ​ បាក់​ឆ្អឹង​ដង​កាំបិត​ និង​ខ្ទាំ​សួត​។

បង​ស្រី​ជន​រង់​គ្រោះ ​ឆន ចាន់ថេត​ បាន​ប្រាប់​ Kqube.net ​នៅ​មុន​នេះ​បន្តិច​ថា​ "គ្រោះ​ថ្នាក់​ប្អូន​ប្រុស​នេះ​គឺ​មិន​បាន​ប៉ះ​ជា​មួយ​អ្នក​ណា​ទេ​ គឺ​គាត់​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង​ ងងុយដេក​ពេក​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​តែម្ដង​។ ភ្លាមៗ​នោះ​ប្អូន​ប្រុស​ខ្ញុំ​ក៏​បាន​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ជិត​នោះ​ដែរ​ ប៉ុន្តែ​ដោយ​សារ​របួស​ធ្ងន់ធ្ងរ​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ម្ដង​វិញ​ ហើយ​ពេល​នេះ​ប្អូន​ប្រុស​ខ្ញុំ​ក៏​បាន​ដឹង​ខ្លួន​ហើយ​ តែ​មិនទាន់​អាច​ចេញ​ពី​ពេទ្យ​បាន​ទេ​ ព្រោះ​ក្រៅ​ពី​បាក់​ឆ្អឹង​ភ្លៅ​ និង​ដង​កាំបិត​ ក៏​ប៉ះពាល់​ខ្ទាំ​សួត​ផង​ដែរ​។

បង​ស្រី​តារា​ចម្រៀង​រូប​នេះ​បន្ត​ថា ​សម្រាប់​ការ​ព្យាបាល​គឺ​គ្រួសារ​ខ្ញុំ​ខ្វះខាត​ខ្លាំង​ ព្រោះ​ជីវិត​អ្នក​ភ្លេង​ និង​ជា​អ្នក​ចម្រៀង​មិន​សូវ​ល្បី​គឺ​រក​បាន​តែ​មួយ​ក្រពះ​ទេ​។ តាម​ជូន​ដំណឹង​នេះ​បើ​សិន​បង​ប្អូន​ដែល​ស្គាល់​ និង​រាប់អាន​គាត់​ទាំង​អស់​អាច​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​ក៏​ ដូច​ជា​លើក​ទឹក​ចិត្ត​គាត់​បាន​ ទូរស័ព្ទ​ទំនាក់ទំនង​ 070 66 77 18 ។

គួរ​បញ្ជាក់​ដែរ​ថា​ តារា​ចម្រៀង​ និង​តន្ត្រីករ​លោក ​ឆន ថាណន់ ​ខ្សែ​ជីវិត​លោក​កម្សត់​មិន​សុខ​ពី​ រិន​ សាវេត​ ទេ​ ព្រោះ​ថ្មីៗ​នេះ​ភរិយា​លោក​ទើប​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​បាន​បី​ខែ​ ស្រាប់​តែ​លោក​មក​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ​ខណៈ​ដែល​ខិតខំ​ដើរ​ច្រៀង​រក​លុយ​ចិញ្ចឹម​កូន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor