
កំពូលខ្សែប្រយុទ្ធជើងស៊ុត Cristiano Ronaldo របស់ Real Madrid បានបង្ហាញគ្រូបង្វឹកថ្មីផ្ទាល់ខ្លួនជាស្ត្រីសញ្ជាតិអង់គ្លេសមួយរូបធ្លាប់ជាអតីតអត្តពលិករត់ប្រណាំងឆ្នើមប្រចាំព្រឹត្តិការណ៍កីឡា Olympics ឆ្នាំ២០០០។
កាលពីដើមខែមុន ខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុម Cristiano Ronaldo បានបង្ហោះរូបថតមួយចំនួនទៅលើគណនី Instagram របស់ខ្លួនជាមួយ Samantha Clayton ដែលត្រូវបានគេស្គាល់ថាជាអតីតអត្តពលិករត់ប្រណាំងឆ្នើមចម្ងាយ២០០ម៉ែត្រមួយរូបក្នុងព្រឹត្តិការណ៍កីឡា Olympics កាលពីឆ្នាំ២០០០។

យ៉ាងណាមិញ ការបង្ហោះរូបភាពទាំងនេះក៏ត្រូវបានគេគិតថាកីឡាការនីវ័យ៣៧ឆ្នាំ Clayton បានអភិវឌ្ឍន៍ CR7 ជាច្រើនទាំងល្បឿនរត់ និងកាយសម្បទាមួយចំនួនផ្សេងទៀតផងដែរ៕
ប្រភព៖ Mirror
