Sponsor
Pisey

ខេត្ត​មណ្ឌល​គិរី៖ ដំរី​ចុះ​ប្រេង​មួយ​ក្បាល​ដែល​បាន​ជាន់​សម្លាប់​ម្ចាស់​ខ្លួន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បាញ់​៥​គ្រាប់​ សម្លាប់​ចោល​​ហើយ​ បន្ទាប់​ពី​ដំរី​មួយ​ក្បាល​នេះ​ចេញ​មក​ដេញ​វាយ​ប្រហារ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពូតាំង​។​

លោក​ ចេង ហៀ​ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​មណ្ឌលគិរី​​បាន​ឲ្យ​ដឹង​ថា ​ហ្មដំរី​ដែល​រងគ្រោះ​​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ​ឆ្នាំ​២០១៧​មាន​ឈ្មោះ ​ជើង​ ទៀម​ អាយុ​៤៥​ឆ្នាំ ​ជនជាតិ​ព្នង​ជា​​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពូ​តាំង ​សង្កាត់​រមនា​ ក្រុង​សែន​មនោរម្យ​។​

ហើយ​មក​ដល់​​ម៉ោង​ប្រហែល​ជាង​ ២​យប់​​​ឈាន​ចូល​ថ្ងៃ​ទី ​៧​ខែ​មេសា ​ឆ្នាំ​២០១៧​នេះ​ សមត្ថកិច្ច​ក៏​សម្រេច​ចិតត្ត​បាញ់​​​សម្លាប់ ដំរី​ចោល​ ដោយ​មូលហេតុ​ដំរី​នេះ​មាន​ជម្ងឺ​ចុះ​ប្រេង​និង​​បាន​ចូល​ក្នុង​ភូមិ ​វាយ​ផ្ទះ​ប្រជាពលរដ្ឋ​ ប្រហែល​ ៦​ខ្នង​ និង​បន្ទប់​ទឹក​២ ​នៅ​ក្នុង​ភូមិ​ពូតាំង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor