Sponsor
Pisey

សិល្បៈ ៖ តាម​គម្រោង​តារា​ចម្រៀង​កញ្ញា​ រតនៈ ពិសី​ ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​កាណាដា​ជើង​នេះ​មាន​រយៈពេល​៦​ខែ ​ប៉ុន្តែ​ដំណើរ​របស់​នាង​ទើបតែ​បាន​រយៈពេល​មួយ​ខែ​ទេ នាង​ក៏​មាន​បញ្ហា​ត្រូវ​រត់​មក​ស្រុក​ខ្មែរ​វិញ​ ដើម្បី​ដោះ​ស្រាយ​ ដោយ​បាន​មក​ដល់​ប្រលាន​យន្តហោះ​អន្តជាតិ​ភ្នំពេញ​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ទី​២២​ម្សិលម្ង៉ៃ​។

ក្រោម​ការ​ជជីក​សួរ​នាំ​តាម​ទូរស័ព្ទ​ពី​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​វេបសាយ ​Kqube.net​ ​ជុំវិញ​ការ​វិល​មក​ដល់​ស្រុក​មុន​ថ្ងៃ​កំណត់​កញ្ញា​ រតនៈ ពិសី ​ប្រាប់​ថា​ នាង​បាន​មក​ដល់​ភ្នំពេញ​នៅ​ម៉ោង​១២​យប់​ថ្ងៃ​ទី​២២​មេសា ​ម្សិលម្ង៉ៃ​។ ការ​មក​ដល់​របស់​នាង​គឺ​អាថ៌កំបាំង​បន្តិច​ ព្រោះ​នាង​មិន​បាន​ប្រាប់​ព័ត៌មាន​ដល់​អ្នក​គាំទ្រ​ ឬ​អ្នក​កាសែត​ទេ​ ព្រោះ​​ត្រូវ​មក​ឡើង​ដោះ​ស្រាយ​ការងារ​ផ្ទាល់​ខ្លួន​។

រតនៈ ពិសី ​បន្ត​ថា​ ពេល​ដែល​នាង​ចង់​លាក់បាំង​រឿង​នេះ​ មាន​អ្នក​និយាយ​ពី​នាង​ច្រើន​ ហើយ​ខុស​នឹង​ភាពជាក់ច្បាស់​ ដូច្នេះ​ហើយ​នាង​ត្រូវ​តែ​និយាយ​រឿង​នេះ​ឲ្យ​ច្បាស់​កុំ​ឲ្យ​មាន​ការ​និយាយ​ពី​មាត់​មួយ​ទៅ​មួយ​ខុស​រឿង​ពិត​។ កញ្ញា​បន្ត​ថា ​រឿង​ដែល​នាង​ត្រូវ​ឡើង​មក​ដោះស្រាយ​នោះ​ គឺ​រឿង​ហាង​ម៉ាហ្សា​ គឺ​ត្រូវ​ដោះ​ស្រាយ​បញ្ចប់​ជា​មួយ​អតីត​សង្សារ​ចាស់​របស់​នាង​ ហើយ​នាង​ត្រូវ​សេង​បន្ត​ទៅ​អ្នក​ផ្សេង​ទៀត​ ដែល​ត្រូវ​មាន​ស្នាមមេដៃ​ និង​ហត្ថលេខា​របស់​នាង​ផ្ទាល់​។ កញ្ញា​ថា​ ពេល​ដែល​ការងារ​នេះ​ចប់​នាង​ត្រូវ​ឡើង​ទៅ​សម្ដែង​នៅ​កាណាដា​វិញ ​ប៉ុន្តែ​នាង​មិនទាន់​អាច​បញ្ជាក់​ពេលា​វេលា​ច្បាស់​ទេ ​ព្រោះ​ការងារ​ក្នុង​ហាង​មិនទាន់​ចប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor