Sponsor
Pisey

នៅ​១០​នាទី​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ ​James Rodriguez សឹង​​ក្លាយ​ជា ​Hero របស់ ​Real Madrd ទៅ​ហើយ ​នៅ​ពេល​ដែល​រូប​គេ​ទាត់​បញ្ចូល​ទី​តាម​ស្មើ​ Barcelona នៅ​នាទី​៨៥​ តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​កាយវិការ​អប់​អរ​គ្រាប់​បាល់​។

តើ​​កាយ​វិការ​អប់​អរ​គ្រាប់​បាល់​របស់​ James Rodriguez ​ពេល​តាម​ស្មើ ​Barcelona  មាន​អត្ថន័យ​ដូច​ម្ដេច?

កីឡាករ​សញ្ជាតិ​កូឡុំប៊ី ​បាន​ចូល​លេង​នៅ​នាទី​៨២​ជំនួស​ Karim Benzema ដែល​ត្រូវ​ប្ដូរ​ចេញ​ ហើយ​បី​នាទី​ក្រោយ​មក ​រូប​គេ​ទាត់​បាល់​ទម្លុះ​ដៃ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អាល្លឺម៉ង់​  Marc-Andre ter Stegen ។ ​បន្ទាប់​ពី​បញ្ជូន​បាល់​ចូល​សំណាញ់​ទី​ក្រុម ​Barcelona,  James ​បាន​ធ្វើ​កាយវិការ​ចង្អុល​ទៅ​លើ​ក្បាល​ខ្លួន​ឯង ​​ហើយ​បន្ត​ចង្អុល​ទៅ​លើ​ដី​កីឡដ្ឋាន​ ដែល​កាយ​វិការ​នេះ​មាន​ន័យ​ថា​ គាត់​ចង់​មាន​អនាគត​ជាមួយ​ Real Madrid​​ ច្រើន​រដូវ​កាល​ទៀត​។

ទន្ទឹម​នឹង​នេះ គោល​បំណង​របស់​កីឡាករ​វ័យ​២៥​ឆ្នាំ ​គឺ​ចង់​បង្ហាញ​ភាព​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ទៅ​កាន់​កូន​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ផង​ដែរ។ អតីត​កីឡាករ​របស់ ​Monaco កំពុង​ស្ថិត​ក្នុង​សភាព​មិន​សូវ​ល្អ​ ប៉ុន្តែ​រូប​គេ​ រក​គ្រាប់​បាល់​បាន​៧​គ្រាប់ ​ក្នុង​ការ​ចូល​លេង​២៨​ប្រកួត ​(​មិន​ពេញ​ម៉ោង​)​ដែល​នេះ ​ធ្វើ​ឲ្យ​គេ​មាន​ព័ត៌មាន​ទាក់​ទង​ធ្វើ​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ផ្សេង​ក្នុង​រដូវ​កាល​នេះ។

គ្រាប់​បាល់​ចុង​ក្រោយ​បំផុត​របស់ ​Messi អាច​និយាយ​បាន​ថា​លួច​យក​ភាព​ល្បី​មួយ​គ្រា​របស់​ James ប៉ុន្តែ​គាត់​នៅ​តែ​ជា​កីឡាករ​ ដែល​គេ​និយាយ​ច្រើន​ក្នុង​ជំនួប ​El Clasico លើក​នេះ​។ សន្និដ្ឋាន​ថា​បើ​ Messi មិន​រក​គ្រាប់​បាល់​ទី​៣​ចុង​ម៉ោង​ឲ្យ ​Barcelona វិញ​តែ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​សម្រាប់​គ្រាប់​តាម​ស្មើ​របស់ ​James Rodriguez?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor