Sponsor
Pisey

សិល្បៈ ៖ រហូត​មក​ដល់​ថ្ងៃ​នេះ​របួស​នៅ​លើ​រង្វង់​ភ្នែក​ សៀតផ្កា​ និង​ផ្នែក​ក្បាល​ ស្វែង ​សុជាតា ​នៅ​មិនទាន់​បាន​ធូរស្រាល​នៅ​ឡើយ​ ដោយ​នាង​បាន​ប្រាប់​នៅ​មុន​នេះ​បន្តិច​ថា​ អាការ​ឈឺចាប់​ដោយ​សារ​ប្ដី​វ៉ៃ​ទាត់​ធាក់​នៅ​មិនទាន់​បាន​ធូរ​ទេ​ គឺ​ភ្នែក​ សៀតផ្កា​ និង​ក្បាល​មួយ​ចំហៀង​កាន់​តែ​ឈឺ​ខ្លាំង​ឡើង​។

តាម​ការ​ប្រាប់​ពី​តារា​សម្ដែង​ ស្វែង សុជាតា ទាំង​សម្ដី​ខ្សោយ​ៗ ស្ដែង​ឲ្យ​ឃើញ​ថា ​អាការ​ប្ដី​វ៉ៃ​ទាត់​ទាក់​រង​របួស​យ៉ាង​ដំណំ​ ដែល​មាន​សភាព​ហើម​ជាំ​ភ្នែក​ មុខ​ និង​មួយ​ចំហៀង​ក្បាល គឺ​នៅ​មិនទាន់​ប្រសើរ​ទេ ​។ នេះ​ជា​ពាក្យសម្ដី ស្វែង សុជាតា បាន​ប្រាប់​លោក ​តាន់ ចន្ថា ​អ្នក​ផលិត​ព័ត៌មាន​វេបសាយ​ Kqube.net​ ថា ​"ប្អូន​អើយ​ ! មក​ដល់​ពេល​នេះ​របួស​លើក​ក្បាល​ ភ្នែក​ និង​ សៀតផ្កា​ បង​មិនទាន់​បាន​ធូរស្រាល​ទេ​ គឺ​រឹត​តែ​ឈឺចាប់​ឡើង​  ព្រោះ​បង​មិន​បាន​ទៅ​សម្រាក​ពេទ្យ​យូរ​ទេ​ គឺ​គ្រាន់​តែ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​កាល​ពី​រង​របួស​ភ្លាមៗ ​តែ​ពេល​នេះ​បង​បាន​មក​ស្អំ​ពន្លៃ​នៅ​ផ្ទះ​វិញ​"​។

ស្វែង សុជាតា​ បន្ត​ថា​  "ប្អូន​ដឹង​ទេ ​មូលហេតុ​បង​សុខចិត្ត​នៅ​ស្អំ​ពន្លៃ​នៅ​ផ្ទះ គឺ​មក​ពី​បង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ ព្រោះ​អា​ប្ដី​បង​ហ្នឹង​ មុន​វា​គេច​ខ្លួន​ វា​បាន​គំរាម​បង​ និង​កូន​វា​ថា ​មិន​ឲ្យ​បង​និង​កូន​រស់​នៅ​លើ​ផែន​ដី​នេះ​ទេ​ ដូច្នេះ​ហើយ​បង​មិន​ហ៊ាន​ធ្វើ​ដំណើរ​​ទៅ​ពេទ្យ​ ឬ​ទៅ​ណា​ទេ​ ព្រោះ​ពាក្យ​បណ្ដឹង​ដែល​បាន​ប្ដឹង​សមត្ថកិច្ច​សង្កាត់​ច្រាំងចំរេះ ​រហូត​មក​ដល់​ពេល​​នេះ​មិនទាន់​មាន​​ដំណឹង​អី​ពី​នៅឡើយ"។

តារា​រូប​នេះ​​បន្ត​ថា​ "នៅ​ថ្ងៃ​នេះ​ ភ្នែក​ ​សៀតផ្កា និង​មួយ​ចំហៀង​ក្បាល​បង​ គឺ​ឈឺ​កាន់តែ​ខ្លាំង ព្រោះ​ពេទ្យ​គេ​ថា ​ ប៉ះពាល់​សរសៃ​ធ្ងន់ធ្ងរ​ ដោយ​សារ​វា​ទាក់​នឹង​ស្បែក​ជើង​រឹង"៕

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor