Sponsor
Pisey

បរទេស: មានហេតុការណ៍គ្រោះថ្នាក់មួយបានធ្វើឲ្យហ្វូងទស្សនិកជនដែលកំពុងតែអង្គុយមើលការសម្តែងសៀកមានការភ្ញាក់ផ្អើល និងភ័យយ៉ាងខ្លាំង បន្ទាប់ពីស្ត្រីជាអ្នកសម្តែងម្នាក់បានរបូតដៃចេញពីប្តីរបស់នាង ធ្លាក់ចុះពីលើមកក្រោមស្មើនឹងកំពស់អគារបីជាន់។ នារីជាអ្នកសម្តែងសៀកដែលជួបគ្រោះថ្នាក់ដោយចៃដន្យនេះមានឈ្មោះថា Maria Syulgina នាងបានភ្លាត់ស្នៀតពេលកំពុងសម្តែងក្នុងកម្មវីធី "Incredible fountains. Amazing city" នៅទីក្រុង Minsk ប្រទេសបេឡារុស។

តែសំណាងល្អនាង Maria Syulgina គ្រាន់តែបានរងបាក់ដៃឆ្វេង និងសន្លប់មួយភ្លែត ក្នុងគ្រោះថ្នាក់មួយដែរអាចធ្វើឲ្យនាងបាត់បង់ជីវិត។

ពេលសម្តែងរបស់នាង Maria Syulgina - រូបថត: @CEN
គ្រោះថ្នាក់ពេលសម្តែងរបស់នាង Maria Syulgina - រូបថត: @CEN

ថ្ងៃកើតហេតុនាងបានកំពុងតែសម្តែងជាមួយដៃគូរម្នាក់ និងប្តីរបស់នាងឈ្មោះ Evegiy Pisarev។ អំឡុងពេលសម្តែងដល់វគ្គសំខាន់មួយ នាងបានភ្លាត់ស្នៀតរបូតដៃចេញពីប្តីរបស់នាង ធ្លាក់ចុះមកក្រោមកំពស់ ១៨ម៉ែត្រ ធ្វើឲ្យអ្នកទស្សនាភ័យជាខ្លាំង។

អ្នកគ្រប់គ្រងការសម្តែងសៀកបាននិយាយអំពីគ្រោះថ្នាក់នេះថា:

យើងមិនទទួលខុសត្រូវលើគ្រោះថ្នាក់នេះទេ ពីព្រោះយើងតែងតែប្រាប់ឲ្យអ្នកសម្តែងប្រើសំណាញ់សុវត្ថិភាព ប៉ុន្តែនាងមិនបានធ្វើតាម ហើយនេះជាការសម្រេចចិត្តរបស់នាងពេលសម្តែង។
គ្រោះថ្នាក់ពេលសម្តែងរបស់នាង Maria Syulgina - រូបថត: @CEN

ចំនែកនាង Maria Syulgina បានទទួលស្គាល់ថានាងបានប្រថុយជីវិតជាមួយនឹងការសម្តែងនេះ ប៉ុន្តែប្រសិនបើនាងប្រើសំណាញ់សុវត្ថិភាព វាធ្វើឲ្យរំខានដល់សមត្ថភាព និងទម្លាប់ក្នុងការសម្តែងអោយបានល្អ និងត្រឹមត្រូវរបស់នាង។ នាងបន្តទៀតថា នាងមិនខ្លាចក្នុងការសម្តែងបែបនេះទេ ហើយអ្នកសម្តែងទាំងអស់ ព្រមនឹងនាង ក៏ត្រៀមខ្លួនជាស្រេចទោះបីដឹងថាវាមានគ្រោះថ្នាក់។

គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយទេដែល នាង Maria Syulgina ជួបគ្រោះថា្នក់បែបនេះ កាលពី៥ឆ្នាំមុននាងធ្លាប់បានបាក់ឆ្អឹងស្មងជើងក្នុងគ្រោះថ្នាក់ដូចគ្នានេះដែរ។

នាង Maria Syulgina ពេលកំពុងសម្តែង - រូបថត: @CEN/Maria Syulgina

សូមទស្សនាវីដេអូពេលនាងធ្លាក់មកក្រោមអំឡុងពេលសម្តែង:

Source: dailymail

Video: Amazing World

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor