Sponsor
Pisey

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាកសិករ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​និយម​ដាំ​ដំណាំ​ម្រេច ច្រើនជាង​ដាំ​ដំណាំផ្សេងៗ ពូជ​ម្រេច៣ប្រភេទ ដែល​កសិករ​ជ្រើសរើស​យកមក​ដាំ ដោយសារ​វា​អោយ​ផល​ល្អ ហើយ​ធន់​និង​អាកាសធាតុ។ ឆ្នាំនេះ​ការប្រមូល​ផលរប​ស់បាន​ផល​ល្អ ជាង​ឆ្នាំមុន ហើយ​តម្លៃ​ក៏​ថោក​ជាង​ឆ្នាំមុន​ដែរ។

ប្រជាជន​ដែល​រស់នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ដែលមាន​បទពិសោធន៍ ក្នុង​ការដាំដុះ​ម្រេច រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ បានបញ្ជាក់​អោយដឹងថា៖ ជាទូទៅ​ប្រជាកសិករ រស់នៅក្នុង​ខេត្ត​ត្បូងឃ្មុំ និយម​ដាំ​ពូជ​ម្រេច ចំនួន៣ប្រភេទ រួមមាន-ពូជ​ម្រេច​ខ្មែរ ហៅថា​ម្រេច​បាយ ម្រេច​ជូរ​លិ​ន និង ពូជ​ម្រេច ឥណ្ឌា។ ពូជ​ម្រេច​ទាំង៣ប្រភេទ​នេះ គឺ​វា​បាន​ផល​ប្រហាក់ប្រហែលគ្នា ហើយ​វា​អាស្រ័យទៅលើ​ការថែទាំ របស់​កសិករ បើ​ការថែទាំ​ដិតដល់​ម្រេច​បាន​ផល ពី៥ទៅ៦តោន ក្នុង​មួយ​ហិច​តា។

ការដាំដុះ​ក្នុង​រយៈពេល១ឆ្នាំ ម្រេច​ចាប់​អោយ​ផល​ហើយ វា​ពេញលេញ នៅពេល​វា​មាន​អាយុ​ចាប់ពី៣ទៅ៤ឆ្នាំ ការថែទាំ​កសិករ​ត្រូវ​ស្រោច​ទឹក រាល់៣ថ្ងៃ​ម្តង គឺ​ស្រោច​ទឹក​អោយ​សើម​ជោគ​ដី ហើយ​ការប្រើប្រាស់​ជីរ កសិករ​ប្រើ​ជី​អ៊ី​អ៊ឹម និង​ជី​អាច់​គោ ជី​ទាំង២មុក​នេះ ធ្វើអោយ​ដំណាំ​ម្រេច របស់​ពួកគាត់ បាន​ផល​ច្រើន​ហើយ​ល្អ។

ការ​ទុក​ស្មៅ​នៅក្នុង​ចំ​ការល្អ​ម្យ៉ាងដែរ​នៅ​រដូវប្រាំង វា​ជួយ​អោយ​ដីចំការ​មាន​ជាតិ​សើម​ពេលយប់​វា​ជួយ​បឺត​ទឹកសន្សើម​ថែម​ទៀតផង ពួកគាត់​ប្រមូល​ផលដំណាំ​ម្រេច​ចាប់ពី២ខែ​ទៅ៦ទើប​បេះ​ផ្លែ​វា​អស់ ឆ្នាំនេះ​ម្រេច​អោយ​ផល​ល្អ​ច្រើន​ដោយសា​អាកាសធាតុ​ល្អ​មានការ​ធ្លាក់ភ្លៀង​ជារ​ហូរហែ តែ​តម្លៃ​ក្នុង​ទីផ្សារ ក្នុង១គីឡូក្រាម តម្លៃ១៨០០០រៀល ចាញ់​ឆ្នាំទៅ​តម្លៃ៤៦០០០រៀល។

សូមបញ្ជាក់​ផងដែរ​ថា ភាព​ប្រ​ឈ​មុខ​របស់​ប្រជាកសិករ តម្លៃ​ម្រេច​ចុះថោក​ប៉ុ​ណេះ ផាត់​ថ្លៃ​ជី​ការថែទាំ កសិករ​ចំណេញ​ដែរ តែ​តិចតួច​ណាស់។ ម្រេច​ងាប់ មូលហេតុ​ទី១ អាកាសធាតុ​ក្តៅ​ពេក​ទី២ភ្លៀង​ខ្លាំងពេក បណ្ដាល​ឲ្យ​ជាំ​ទឹក​ទី៣ ការប្រើប្រាស់​ជី​ខុស​បច្ចេកទេស។ ខេត្ត​ត្បូងឃ្មុំ​របស់​យើង ប្រជាកសិករ បាន​ដាំ​ដំណាំ​ម្រេច ទាំង៧ស្រុក,ក្រុង ហើយ​ក្នុងនោះ​មានស្រុក​មេមត់ បាន​ដាំ​ម្រេច​ច្រើនជាងគេ គឺ​រហូតដល់​ចំនួន២១០០ហិតា​ឯណោះ។

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រជាកសិករ​ដាំ​ដំណាំ​ម្រេច បាននាំគ្នា​សំណូមពរ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ជួយ​រក​តម្លៃ​ទីផ្សារ ឲ្យ​បាន​សមរម្យ សម្រាប់​ពួកគាត់​ផង៕ ដោយ ឆ​វ័ន្ន

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor