
ប្រហែលជាអស់លោកបានស្គាល់ហើយថាមេផ្តាច់ការកូរ៉េខាងជើងជាអ្នកណា គាត់គឺជាមនុស្សដែលល្បីខាងចូលចិត្តទទួលទានអាហារបែបឆ្ងាញ់ៗក្នុងន្លែងទាន់សម័យ ដូច្នេះហើយវាប្រហែលជាគ្មានអ្វីដែលយើងត្រូវភ្ញាក់ផ្អើលទេថាលោក គីម ជុងអ៊ុន មានកន្លែងកំសាន្តលំដាប់ប្រៀបដូចរាជវាំង សម្រាប់សម្រាកកំសាន្ត និងទទួលភ្ញៀវដែរមកលេងនិង ទស្សនះកិច្ចប្រទេសកូរ៉េខាងជើង។


កន្លែងកំសាន្តដ៏ទំនើបរបស់លោក គីម ជុងអ៊ុន មានបរិវេណជាឆ្នេរសមុទ្រនិងកោះតភ្ជាប់គ្នា មាននាវាកំសាន្ដតម្លៃ៧លានដុល្លា, អាងទឹកធំៗ, ឧទ្យានស្អាតៗធំៗ, សួនក្រោមទឹក និងមានកន្លែងលេងកីឡាជាដើម ។ល។ គួរបញ្ជាក់ផងដែរថាកន្លែងកំសាន្តដ័ប្រណិតនេះ មានកីឡាកបាល់បោះម្នាក់ធ្លាប់បានត្រូវកោះហៅឲ្យទៅទស្សនាកូរ៉េខាជើងកាលពីឆ្នាំ ២០១៣ ហើយកីឡាករនេះមានឈ្មោះថា Dannis Rodman។



កីឡាករបាល់បោះរូបនេះធ្លាប់បានសម្រាកលំហែកាយ និងចំណាយពេលជាមួយមេដឹកនាំផ្តាច់ការលោក គីម ជុងអ៊ុន ដូចជាផឹកស្រា fine spirits, ជក់បារីស៊ីហ្គាថ្លៃៗ, និងមើលការប្រកួតកីឡាបាល់បោះ ដែលជាកីឡាដែលលោក គីម ជុងអ៊ុន ចូលចិត្តបំផុត។ កីឡាករបាល់បោះរូបនេះបានបន្តទៀតថា ពេលទៅដើរកំសាន្តនៅកន្លែងរបស់លោក គីម ជុងអ៊ុន គឺប្រៀបបានទៅលេងនៅកោះហាវ៉ៃ និងកោះ Ibiza អច្ចឹងដែរ។

ទស្សនាវីដេអូពេលលោក គិម ជុងអ៊ុន ជួបជាមួយកីឡាករបាល់បោះ Dannis Rodman:
Source: dailymail