Sponsor
Pisey

កាន់​តែ​តាង​តឹង​ខ្លាំង​រវាង​ទ្វេភាគី​ កូរ៉េខាងជើង​ និង​អាមេរិក លើ​បញ្ហា​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​មេដឹកនាំ​ផ្ដាច់​ការ​លោក​ គីម យុងអ៊ុន​ ដែល​កំពុង​រង​ការ​ប្រឆាំង​យ៉ាង​ពេញ​ទំហឹង​ពី ប្រធានាធិបតី​លោក​ ដូណាល់ ​ត្រាំ​។ ទន្ទឹមគ្នា​នឹង​ជម្លោះ​ដ៏​ធំ​នេះ​ លោក​ឧត្ដមនាវី​ របស់​អង់គ្លេស​ក៏​បាន​ញុះញង់​ឲ្យ​អាមេរិក​ជ្រើស​យក​​ការ​វាយប្រហារ​ដោយ​ប្រើ​កម្លាំង​​យោធា​បង្ក្រាប​កូរ៉េខាងជើងផងដែរ។  

មេ​បញ្ជាការ​យោធា​ជើងទឹក​របស់​ប្រទេស​អង់គ្លេស​ លោក​ Alan William John West ​បាន​លើកឡើង​ថា រដ្ឋាភិបាល​អាមេរិក​លោក ដូណាល់ ត្រាំ​ ​នឹង​មិន​អាច​មាន​ជម្រើស​អ្វី​ផ្សេង​ ក្រៅ​ពី​បើក​ការ​វាយប្រហារ​ដោយ​ប្រើ​កម្លាំង​យោធាផ្ទាល់​​ទៅលើ​កូរ៉េខាងជើង​នោះ​ទេ​ ដោយ​អះអាង​ថា​ អាមេរិក​គ្នា​ផ្លូវ​អនុញ្ញាត​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ ធ្វើការ​អភិវឌ្ឍន៍​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​បាន​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​លើកឡើង​របស់​មេទ័ព​អង់គ្លេស​ខាង​លើ​នេះ គឺ​បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាងជើង​ លោក គីម យុងអ៊ុន​ ព្រមាន​ថា ខ្លួន​នឹង​ប្រើ​មីស៊ីល​សមត្ថភាព​បាញ់​ឆ្លង​ទ្វីប ​កម្ទេច​រដ្ឋ​កាលីហ្វូញ៉ា​ និង​ថែម​ទាំង​បាន​ចាប់​ឃុំខ្លួន​ជនជាតិ​អាមេរិក​មួយ​រូប​​ទៀត​ផង។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​ព័ត៌មាន​ The Sun នា​ថ្ងៃ​ទី​២៤​ ខែ​មេសា​ ឆ្នាំ​២០១៧​​៕

រូបភាព
រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor