Sponsor
Pisey

ខេត្តកំពង់ស្ពឺ ៖ ក្រុមចោរ​ល្បីល្បាញ​លួច​រថយន្ត​ម្នាក់ ត្រូវបាន​នគរបាល​ខេត្តកំពង់ស្ពឺ ធ្វើការ​ឃាត់ខ្លួន​និង​បក្ខពួក​ជាច្រើន​នាក់ កំពុង​រត់គេចខ្លួន បន្ទាប់ពី​ក្រុមនគរបាល​ខេត្តកំពង់ស្ពឺ បានរៀបចំ​គំរោង​ចាប់​ក្រុមចោរ​ខាងលើនេះ។ ហេតុការណ៍​ឃាត់​មុខសញ្ញា​ខាងលើ​បាន កាលពី​វេលា​ម៉ោង៨និង១០នាទី​យប់ ថ្ងៃទី១៩ខែមេសា​ឆ្នាំ២០១៧ កន្លងទៅ នៅមុខ​ភោជណីយ៍ដ្ឋាន ដំរី​ស ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាល​ខេត្ត​បាន​និយាយ​អោយ​ដេ​ង​ថា មុខសញ្ញា​លួច​រថយន្ត​ដែល​ឃាត់​បាន​ម្នាក់​នោះ​មានឈ្មោះ​ឯម សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ក្នុងភូមិ​អូរ​ស្វាយចេក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ។ នគរបាល​បាន​និយាយ​អោយដឹងថា​ដំបូង​ឡើយ​ជនរងគ្រោះ​ឈ្មោះ​សើន ស៊ីណា បាន​បាត់​រថយន្ត​សាំង​យ៉ុង ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-2850 ដែល​ទុក​នៅក្នុង​ផ្ទះ។ លុះ​ក្រោយមក​ក្រុមចោរ​បាន​ទាក់ទង​យក​រថយន្ត​នោះ​ទៅ​លក់​អោយឈ្មោះ​កុល ម៉ៅ ក្នុង​តំលៃ​ជាង៣ពាន់​ដុល្លា ហើយ​អ្នកទិញ​នោះបាន​យកមក​ជួសជុល​ដើម្បី​ដាក់លក់។

តាម​សម្តី​របស់​កុល ម៉ៅ​បាន​និយាយ​អោយដឹងថា​បានជា​គាត់​ទិញ​រថយន្ត​នោះ​ដោយសារ​តែមាន​ឯកសារ​និង​មាន​សាក្សី​ធានា​ហើយ​គាត់​យកមក​ជួសជុល​ដាក់លក់​បន្ត​ទិញ​អស់៣២០០ដុល្លា ហើយ​ជួសជុល​អស់២ពាន់​ដុល្លា​ជាង​ទៅហើយ។ ដល់ពេល​ដាក់លក់​ ក៏​ស្រាប់តែ​ប៉ូលីស​ហៅ​គាត់​ថា ​ទិញ​ប៉ះចំ​រថយន្ត​មិន​ប្រក្រតី​ទៅវិញ។គាត់​បាន​សំណូមពរ​សល់​ម្ចាស់​រថយន្ត​ទាំងអស់​ដែល​បាត់​ឬក៏​ចោរលួច​សូម​ទៅ​ដាក់ពាក្យ​ប្តឹង​ដល់​ក្រសួង​សាធារណការ​ផង។

មន្ត្រីនគរបាល​បាន​បង្ហើប​អោយដឹងថា មុននឹង​ឈានដល់​ការឃាត់​មុខសញ្ញា​ខាងលើនេះ គឺ​កម្លាំង​ជំនាញ​បានដាក់​និង​ធ្វើការ​អូសទាញ​រហូតដល់​ឃាត់ខ្លួន​បាន​ម្នាក់។ តាម​ការសារភាព​រប​ស់​ឈ្មោះ​ឯម សុភ​ក្ត្រ័​បាន​និយាយថា ​រូបគេ​គ្រាន់តែ​ជា​អ្នកបើករថយន្ត​មក​លក់​ប៉ុណ្ណោះ​ ហើយ​ក្រុម​របស់គេ​មាន​គ្នា​ច្រើនណាស់ ហើយ​មេខ្លោង​ឈ្មោះ​ខុន ឌឿ​ន មាន​កាំភ្លើង ហើយ​រថយន្ត​ដែល​ពួកគេ​លួចបាន​នោះ​នៅ​ច្រើន​ទៀត មិន​ក្រោម១០គ្រឿង​នោះទេ។

មន្ត្រីនគរបាល​មួយរូប​ប​សន​បង្ហើប​ថា​ប្រសិនបើ​លោកស្នងការ​ខេត្ត​និង​ជំនាញ​ខេត្តកំពង់ស្ពឺ​មាន​ឆន្ទៈ​តាម​បង្ក្រាប​សហការ​ជាមួយ​នគរបាល​ក្រុងភ្នំពេញ​វិញ​នោះ​ច្បាស់​ជា​ក្រុម​ជនសង្ស័យ​មិនអាច​គេចខ្លួន​រួច​ឡើយ ប៉ុន្តែ​ហាក់បីដូចជា​ខ្លាច​អស់​លុយ​ចំណាយ​នោះ​បើទោះបីជា​មានការ​ចង្អុល​បង្ហាញ​ពី​ជន​ដ​ង្ស័​យ​ក៏ដោយ។មិនដឹងថា​លោកស្នងការ​ខេត្ត​គិត​យ៉ាងណា​នោះទេ  មុខសញ្ញា​ស្គាល់​ហើយ​ដឹង​ពី​ទីតាំង​ស្នាក់នៅ​ទៀត​មិន​បង្ក្រាប​នោះ៕ ដោយ សុវណ្ណ វឌ្ឍនៈ      

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor