Sponsor
Pisey

ខេត្តកំពង់ស្ពឺ ៖ មនុស្ស២នាក់ បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យភ្លាមៗ ខណៈដែល​ជិះ​ម៉ូតូ១គ្រឿង ហើយ​រថយន្ត​បើក​បញ្ច្រាស់​បុក​ពេញទំហឹង។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤និង៣០នាទី​ល្ងាច ថ្ងៃទី០៩ខែមេសា​ឆ្នាំ២០១៧ នៅលើ​ផ្លូវជាតិ​លេខ04  ចន្លោះ​គីឡូម៉ែត្រ លេខ64ទៅ65 ត្រង់ចំណុច ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង  ឃុំ​គី​រី​វ​ន្ត័ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាល​ស្រុក​បាន​និយាយ​អោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត1ម៉ាក FUSO (កូរ៉េ ឃ្លុប) ពណ៍ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3D.2554  អ្នកបើកបរ​ឈ្មោះ ម៉ម សាម​ឌី​ហៅ (នាង) ភេទ​ប្រុស អាយុ 36 ឆ្នាំ រស់នៅ​អំពិល​ស្អាង ឃុំ​ឡាយ​បូ ស្រុក​ត្រាំ​កត់ ខេត្តតាកែវ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត មកដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ ម៉ូតូ 1គ្រឿង ម៉ាក ហុងដា  C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F 7679 ដែល​បើកបរ​ស្រប​ទិស​គ្នា ដែល​ជិះ​គ្នា២ នាក់ អ្នកបើកបរ​ឈ្មោះ ស៊ឹម សា​រ៉ុ​ម ភេទ​ប្រុស អាយុ 44ឆ្នាំ  របួសស្រាល អ្នកជិះ​ជាមួយ​ឈ្មោះ កែវ ស៊ីនួន ភេទ​ស្រី  អាយុ33ឆ្នាំ អ្នក​ទាំងពី​រស់នៅ​ភូមិ​វត្ត​អង្គ​តា​លប ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង របួសធ្ងន់ ក្រោយពេល​កើតហេតុ រថយន្ត បាន​បើក​រត់គេច ទៅ​ទិស​ខាង កើត  លើផ្លូវ​ជាតិ​លេខ4 Km 58.59 នៅ​ចំណុច ភូមិ​ព្រៃស្តុក ស្ពាន មហា​សាំង អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់ ម៉ូតូ​ខូចខាត​ស្រាល រថយន្ត​មិនមាន​ការខូចខាត  បាន​រក្សារ​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ៕ ដោយ សុវណ្ណ​វឌ្ឍនៈ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor