
រាជធានីភ្នំពេញ៖ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានប្រកាស ហាមដាច់ខាតចំពោះ ការលេងល្បែងជះទឹកគប់ថង់ទឹក ប៉ាតម្សៅនិងលាបធ្យូងដាក់គ្នាទៅវិញទៅមក នៅក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងចូលមកដល់នៅពេលដ៏ខាងមុខនេះ។ ការប្រកាសបែបនេះឡើងតាមរយៈសេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ។
យោងតាមលិខិតផ្លូវការខាងលើ ឯកឧត្ដមក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ គោរពច្បាប់ចរាចរណ៍ និងចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ននិងម្ចាស់ការខ្ពស់ចំពោះភ្លើង ទៀនធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងអ្នកដ៏ទៃនិងក៏ដូចជា ចូលរួមថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់និងរបៀបរៀបរយនៅក្នុងរាជធានីភ្នំពេញផងដែរ។
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖
