Sponsor
Pisey

ខេត្តព្រះសីហនុ៖ មានហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​កម្មការិនី​ម្នាក់ត្រូវបានបងប្អូនសែងចេញពីរោងចក្រញូវ ស្ដារ​ ព្រោះ​ថប់ដង្ហើម​ចង់​បន្លប់ សុំសន្តិសុខ, តែសន្តិសុខថា ​មិនអោយ​ចេញ​ទេ​ ព្រោះ​មិនទាន់ដល់ម៉ោង​ មួយបន្ទុះក្រោយមកកម្មការិនីបានសន្លប់​ទើប​បងប្អូន​ធ្វើការ​សែងចេញ​ដើម្បី​រក​ពេទ្យ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ជាង​០៤ល្ងាចថ្ងៃទី១២មេសា២០១៧មុននេះបន្តិច ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤​ ក្រុមទី​១៤ ភូមិ​១ សង្កាត់លេខ១ ខេត្ត/ក្រុង​ព្រះសីហនុ​។

រូបភាព

យោងតាម​សម្ដី​របស់​សាច់ញាតិ​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា​ ពេល​កំពុងតែ​ធ្វើការ​ នារី​រងគ្រោះ​បាន​ត្អូញត្អែរ​ថា​ «ខ្ញុំ​ចេះតែ​ថប់ដង្ហើម​ សន្លប់​ឥឡូវ​ហើយ»​ ពេលនោះ​សាច់ញាតិ​បាន​នាំនាង​ចេញ​បំណង​យកទៅ​មន្ទីរពេទ្យ​ តែ​អកុសល​ត្រូវ​បាន​សន្តិសុខ​ខាង​រោងចក្រ​(ញូវ ស្តារ​) បដិសេធ​ថា​មិនទាន់​ដល់​ម៉ោង​មិន​អនុញ្ញាត​ឱ្យចេញនោះទេ​ ទើប​បណ្ដាល​ឲ្យមានរឿងនេះ​កើតឡើង​តែ​ម្ដង​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor