Sponsor
Pisey

សិល្បៈ ៖ បទ​ចម្រៀង​ "ប្ដី​ទៅ​កូរ៉េ​" ដែល​បក​ស្រាយ​ដោយ​កញ្ញា​ និរត្តន៍​ បាន​ក្រសោប​យក​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ ជា​ពិសេស​នារី​ៗ​ដែល​មាន​ប្ដី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ពេល​ស្ដាប់​បទ​នេះ​ហើយ​ ពិត​ជា​សម្រក់​ទឹកភ្នែក​នឹក​ប្ដី​មិន​ខាន​។ ពេល​នេះ​ទើប​តែ​ដឹង​ថា​ សាច់​រឿង​ក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ ​គឺ​ជា​រឿង​ពិត​​ប្អូន​ស្រី​បង្កើត​អ្នក​និពន្ធ​ល្បី​ឈ្មោះ​នៅ​ផលិតកម្ម​ ថោន​ លោក​ ងួន សុបិន​។

រូបភាព

លោក​ ងួន សុបិន ​បាន​ប្រាប់​ថា​ បទ​ចម្រៀង​មួយ​បទ​នេះ​លោក​បាន​និពន្ធ​ចេញពី​រឿង​ពិត​របស់​ប្អូន​ស្រី​ ដែល​ប្ដី​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ ទុក​ឲ្យ​នាង​រស់​នៅ​ដោយ​ការ​នឹក​អាល័យ​ពីរ​នាក់​កូន​។ លោក​បន្ត​ថា​ ប្ដី​ប្រពន្ធ​ប្អូន​ស្រី​លោក​គឺ​ពួក​គេ​ស្រឡាញ់​គ្នា​ណាស់ ​ពោល​គឺ​កាល​​ជួប​ជុំ​នៅ​ក្នុង​ស្រុក​ ពួក​គេ​នឹក​អាល័យ​មិន​ដែល​បែក​គ្នា​បាន​យូរ​ឡើយ​ តែ​ដោយ​សារ​ជីវភាព​ទើប​ប្ដី​របស់​នាង​កាត់ចិត្ត​រៀន​ភាសា​កូរ៉េ ​ហើយ​ក៏​ប្រលង​ជាប់​បាន​ចេញ​ទៅ​ធ្វើ​ការ​។

អ្នក​និពន្ធ​រូប​នេះ​បន្ត​ថា​ ពេល​ដែល​ប្ដី​បែក​ចេញ​ទៅ​ឆ្ងាយ​ប្អូនស្រី​លោក​នឹក​ប្ដី​ បាយ​មិន​ទឹក​មិន​ស្រេក​ ទោះ​ជា​ប្ដី​ឧស្សាហ៍​ខល​មក​ក្ដី​ តែ​នាង​នៅតែ​មិន​អាច​កាត់​ចិត្ត​បាន​។ ឃើញ​រូប​ភាព​ប្អូន​ស្រី​បែប​នេះ​លោក​ក៏​មាន​គំនិត​សរសេរ​ជា​បទ​ចម្រៀង​មួយ​នេះ​ឡើង​ ដើម្បី​ឲ្យ​នាង​បាន​ស្ដាប់​ ហើយ​ក៏​ចង់​ឲ្យ​ប្ដី​នាង​បាន​ដឹង​ពី​ទំហំ​ក្ដី​ស្រឡាញ់​របស់​ប្រពន្ធ​មាន​កម្រិត​ណា​ ហើយ​ពេល​ដែល​បទ​នេះ​និពន្ធ​រួច​ លោក​មិន​បាន​ឲ្យ​ប្អូន​ស្រី​ដឹង​ទេ ​គឺ​ទាល់តែ​បទ​នេះ​ផលិត​ចេញ​ជា​បទ​ចម្រៀង​ទើប​លោក​យក​ឲ្យ​នាង​ស្ដាប់​ ដែល​ធ្វើ​ឲ្យ​នាង​រំជួលចិត្ត​យំ​នឹក​ប្ដី​ជា​ថ្មី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor