Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ ​ពិធីករ​ ពិធីការិនី​ និង​បុគ្គលិក​វិទ្យុ​ABC ជាច្រើន​ទៀត​បាន​យំទ​ទូច​សុំ​​ឲ្យ​ អាចារ្យ​ អេ​ ឈប់​និយាយ​រឿង​នយោបាយ​និង​រឿង​ជាមួយ​នឹង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​​ ខឹម​ វាសនា​ ត​ទៅ​ទៀត​ ​​​​បើ​មិន​ដូច្នោះ​ទេ ​ពួកគេ​នឹង​សុំ​លាឈប់​ពី​ការងារ​វិទ្យុ​ABC ​​បើ​ទោះ​បី​ជា​ពួកគេ​ស្រឡាញ់​និង​បាន​បំពេញ​ការងារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក៏ដោយ​។​

ABC

នេះ​បើ​យោង​តាម​វីដេអូ​ Live លើ​ Facebook ឈ្មោះ ABC FB​ ​មួយ​​មាន​រយៈពេល​ជាង​៤៥​នាទី ដែល​ចេញ​ផ្សាយ​នៅ​៧​និង​១​៤​នាទី​​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០១៧​នេះ ហើយ​ក្នុង​វីដេអូ​ដែល​បុគ្គលិក​យំ​ស្ទើរតែ​ទាំងអស់​យ៉ាង​ប្រដាក់​គ្នា​ដូច​ខ្យង​នោះ​ ក៏​បាន​រម្លឹក​ពី​រឿង​ជា​ច្រើន​ ដោយ​រួម​មាន​ទាំង​ ការ​ខាតបង់​លើ​ការ​ផលិតផល និង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​​​មក​លើ​បុគ្គលិក​ABC នីមួយ​ៗ​ ពី​មហាជន​មួយ​ចំនួន​ផង​ដែរ​។

​​ចង់​ដឹង​ថា​វីដេអូ Live មាន​ខ្លឹមសារ​យ៉ាង​ណា​នោះ​​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor