វីដេអូនៃការធ្វើទារុណកម្មលើកុមារម្នាក់កំពុងតែធ្វើឲ្យមហាជនមានការខឹងសម្បាយ៉ាងខ្លាំង ក្រោយពីវិដេអូមួយនេះបានបង្ហោះចូលក្នុងបណ្តាញសង្គម Weibo។ វីដេអូគួរឲ្យស្អប់ខ្ពើមនេះត្រូវថតបានក្នុងថ្ងៃទី ១៤ ខែមេសា ២០១៧ នៅភាគខាងត្បូងនៃប្រទេសចិន ហើយពេលប៉ូលីសកំពុងតែធ្វើការសើបអង្កេតករណីទារុណកម្មលើកុមារនេះ។
តាមរយះវីដេអូយើងអាចឃើញការធ្វើទារុណកម្មទៅលើកុមា ដោយស្នាដៃយាយរបស់គេ មើលទៅគឺគួរឲ្យអាណិតណាស់ ក្មេងម្នាក់នេះត្រូវបានយាយទាត់ធាក់ និងចងដាក់ក្នុងបាវ។ ហើយចំនែកមីងរបស់គេវិញបានយកឈើវ៉ាត់ និងសម្លុតថានឹងវាយជើងក្មេងអោយបាក់។ យោងតាមព័ត៌មានបានប្រាប់ឲ្យដឹងថា យាយ និងមីងចិត្តខ្មៅនេះ ត្រូវបានឪពុកម្តាយក្មេងស្រីពឹងអោយជួយមើលថែកូនរបស់ខ្លួន ព្រោះពួកគេរវល់ធ្វើការងារនៅឆ្ងាយ។
បន្ទាប់ពីប៉ូលីសសាកសួរជនបង្កទាំងពីរនេះពួកគេបាននិយាយថា ពួកគេវាយដើម្បីប្រដៅក្មេងនេះអោយកែទម្លាប់អាក្រក់របស់គេ ប៉ុន្តែយ៉ាងណាជនបង្កមិនបានប្រាប់ថាកំហុសក្មេងនោះធ្ងន់ធ្ងរប៉ុណ្នាទេ ទើបធ្វើឲ្យពួកគេធ្វើបែបនេះ។ ដូច្នេះហើយទើបប៉ូលីសនៅកំពុងតែតាមដានបន្តរឿងនេះទៀត ដើម្បីឈានដល់ការចាប់ខ្លួនជនបង្កទាំងពីរនេះ
ទស្សនាវីដេអូធ្វើទារុណកម្មក្មេងខាងក្រោមនេះ:
Source: dailymail
