សារដ៍គួរឲ្យអាសូរ ដែលថ្លែងដោយលោកអ៊ឹមជីវ៉ា នៅលើគណនីហ្វេសប៊ុក កាលពីប៉ុន្មាននាទីមុននេះ ៖
សិល្បៈអើយសិល្បៈ ហេតុអីមិនសូវចេះសាមគ្គីគ្នា សូមសិល្បករល្បីៗដែលមានចំនូលខ្ពស់និងមធ្យម មេត្តាជួយដល់សិល្បករដែលកំពុងមាន ជំងឺនិងខ្វះខាតផង ! បើនិយាយពីសិល្បករល្បីៗក្នុងប្រទេសវិញមានប្រមាណ ជាង១០០០នាក់ គឺបូកទាំងតារាចំរៀង សម្តែង តារាកំប្លែង តារាបង្ហាញមូ៉ត និងពិធីករ.ល. នេះមិនបូកបញ្ចូលតារាថ្មីៗមិនទាន់ល្បីនិងផ្នែកផ្សេងផង ។
បើសិនជាតារាដែលមានចំនូលខ្ពស់និងមធ្យម ចែករំលែកតែ ១$ ក្នុងតែម្នាក់ក៏អាចជួយដោះស្រាយជូនសិល្បករដែលខ្វៈខាតនិងមានជំងឺបានមួយកម្រិតដែរ តែខ្ញុំឆ្ងល់ណាស់ ហេតុអីពេលមានអ្នកសិល្បករឈឺឬស្លាប់ស្រាប់តែបាត់មុខសិល្បករអស់រលីង ចំនែកអ្នកដែលធ្លាប់ជួយគឺនៅតែជួយ រឺឯអ្នកអត់ចិត្តនៅតែអត់ចិត្ត ត្រង់ចំនុចនេះហើយដែលធ្វើអោយទស្សនិកជនអ្នកគាំទ្រគាត់មិនសូវសប្បាយចិត្ត ដោយសារតែអ្នកសិល្បៈគ្នាឯងមិនសូវចេះជួយគ្នាក្នុងគ្រាមានអាសន្ននេះឯង។
ខ្ញុំមិនចង់និយាយអីវែងឆ្ងាយទៀតទេ កុំអោយបុគ្គលសិល្បៈខ្លះដែលពូកែចេះនិយាយតែមិនចេះធ្វើគាត់ទើសចិត្ត ចុងក្រោយសូមសំណូមពរដល់សិល្បករទាំងអស់មេត្តាជួយដល់ ប្រពន្ធលោក រិន សាវេត ឬសិល្បករចាស់ដែលមានជំងឺផង ទោះបីម្នាក់ ១$ ក៏ជាទឹកចិត្តដែរ បើខ្ញុំសរសេនេះប៉ះពាល់ដល់អារម្មណ៍ដល់អ្នកសិល្បៈខ្លះ សូមមេត្តា អភ័យទោសទុកជាមុន ។
ជាចុងក្រោយលោកក៍បានថ្លែងអំណរគុណផងដែរទៅកាន់៖
ក៏សូមថ្លែងអំណរអរគុណដល់ ឯកឧត្តម ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាល ខណ្ឌមានជ័យ ដែលបានឧបត្ថម្ភថវិការចំនួន ៣០០ ដុល្លារ , នាយឃ្លោក ឧបត្ថម្ភចំនួន ៥០ដុល្លារ ។
ដោយក្តីគោរពៈ អឹុម ជីវ៉ា


