Sponsor
Pisey

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ថៃ​លោក​ស្រី​ Pornchanok Amphan បាន​ឲ្យ​​ដឹង​ថា​ យើង​នឹង​កែប្រែ​តូប​លក់​ម្ហូប​អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ China Town and Khao San ឲ្យ​មាន​ការ​រចនា​ម៉ូដ​តូប​សា​ជា​ថ្មី​ និង​ការ​វេច​ខ្ចប់​តាម​បែប​ស្តង់ដារ​ច្បាស់លាស់​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ nationmultimedia។

លោក​ស្រី​និយាយ​ថា​ "អ្នក​លក់​​​ម្ហូប​អាហារ​ទាំងអស់​នៅ​តាម​ផ្លូវ​នឹង​តម្រូវ​ឲ្យ​ទទួល​ការ​បណ្ដុះបណ្ដាល ​ដើម្បី​ធានា​ថា​ពួក​គេ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​សម​ស្រប​ទៅ​នឹង​ច្បាប់​សណ្ដាប់ធ្នាប់​ និង​អនាម័យ​ ជា​ពិសេស​គឺ​ជៀសវាង​ការ​រំលោភ​សិទ្ធ​អ្នក​ថ្មើរ​ជើង​" ។ 

ទន្ទឹម​គ្នា​​នេះ​ដែរ​ ប្រធាន​ទី​ប្រឹក្សា​អភិបាល​ក្រុង​បាងកក​លោក​ Wanlop Suwandee ​បាន​បដិសេធ​លើ​របាយការណ៍​ដែល​ថា​ អាជ្ញាធរ​នឹង​លុប​បំបាត់​តូប​លក់​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ចេញ​ ដោយ​អះអាង​ថា​ ប្រសិន​បើ​ធ្វើ​ដូច​នេះ​ អាជីវកម្ម​ជាង​ ១ម៉ឺន​តូប​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor