Sponsor
Pisey

សិល្បៈ ៖ ព័ត៌មាន​តារា​ចម្រៀង​លោក​ កែវ វាសនា​ រក​ទិញ​ផ្ទះ​គឺ​បាន​ធ្លាយ​ចេញ​តាំង​ពី​លោក​រៀបការ​បាន​រយៈពេល​ប្រមាណ​ជាង​មួយ​ខែ​មក​ម្ល៉េះ ​ប៉ុន្តែ​នៅ​ពេល​ដែល​តារា​រូប​ទិញ​បាន​ លោក​បាន​បិទ​ព័ត៌មាន​ជិត​មិន​ឲ្យ​បែក​ចេញ​ក្រៅ​ទេ​ ទើប​តែ​ល្ងាច​ម្សិលមិញ​លោក​បាន​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ ដែល​មាន​តារា​សិល្បៈ​ជា​ច្រើន​ចូល​រួម​។

ជុំវិញ​ការ​ធ្វើ​ពិធី​ឡើង​ផ្ទះ​ថ្មី​នេះ​ Kqube.net​ មិនទាន់​ទទួល​បាន​ធ្វើ​បទសម្ភាសន៍​ពី​លោក​ កែវ វាសនា ​ទេ ​ដោយ​នៅ​មុន​នេះ​បន្តិច​ទំនាក់ទំនង​ទាម​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។​ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ពី​អ្នក​និពន្ធ​នៅ ​ថោន ​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​បាន​ប្រាប់​ព័ត៌មាន​ខ្លះៗ​ថា​ ផ្ទះ​លោក​ កែវ វាសនា ​មិនមែន​ជា​ប្រភេទ​វិឡា​ដូច​ព័ត៌មាន​ល្បី​ពេល​លោក​រក​ទិញ​ទេ​ គឺ​ជា​ផ្ទះ​ល្វែង​ប្រណិត​មួយ​ជុង ​នៅ​ក្នុង​បុរី​ប៉េងហួត​បឹង​ស្នោ​។

ជា​មួយ​គ្នា​នេះ​យើង​ក៏​បាន​សាកសួរ​ពី​តម្លៃ​ផ្ទះ​ពី​ប្រភព​ខាងលើ​នេះ​ដែរ​ ប៉ុន្តែ​ប្រភព​នេះ​ប្រាប់​ថា​ ចំណុច​នេះ​គេ​ដឹង​មិន​សូវ​ច្បាស់​ទេ​ ដូច្នេះ​ហើយ​មិន​ហ៊ាន​និយាយ​ទេ ​ព្រោះ​ខ្លាច​ខុស​តម្លៃ​ជាក់ស្ដែង​​។ប្រភព​ដដែល​នេះ​បន្ត​ថា​ កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​លោក​ កែវ វាសនា ​ខាង​លើ​គឺ​បាន​ហៅ​ភ្ញៀវ​ប្រមាណ​ជាង​២០​តុ ​ភាគ​ច្រើន​គឺ​ជា​តារា​ អ្នក​ភ្លេង​ អ្នក​និពន្ធ​ និង​ក្រុម​ការងារ​នៅ​ ថោន ​តែម្ដង​។

នៅក្នុងពីធី
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor