
អ្នកឆ្លើយឆ្លងសារព័ត៌មានក្នុងប្រទេសបារាំង Sputnik France បានរាយការណ៍ឲ្យដឹងថា អំឡុងពេលធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងប្រទេសបារាំង មានការតវ៉ា និងបាតុកម្មដែលធ្វើឡើងនៅកន្លែង de la Bastille ចំកណ្ដាលទីក្រុង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន sputnik បានចុះផ្សាយថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧។
អ្នកឆ្លើយឆ្លងសារព័ត៌មានខាងលើ បានបញ្ជាក់បន្ថែមទៀតថា ប៉ូលិសបានប្រើប្រាស់គ្រាប់បែកផ្សែង និងធ្វើការបង្ក្រាបទៅលើក្រុមបាតុករ ដែលបណ្ដាឲ្យក្មេងស្រីម្នាក់បានរងរបួសត្រង់ក និងអ្នកធ្វើបាតុកម្មផ្សេងៗទៀត។
គួរបញ្ជាក់ផងដែលថា ទិន្នន័យរបស់ក្រសួងមហាផ្ទៃជាលើកដំបូងបានបង្ហាញឲ្យឃើញថា បេក្ខជនពីររូបដែលមានសំឡេងខ្ពស់ជាងគេក្នុងចំណោមអ្នកចូលរួម ១១រូប គឺបេក្ខជនឯករាជ្យលោក Emmunuel Macron បានទទួលសន្លឹកឆ្នោត ២៤.១៥ភាគរយ ចំណែកឯបេក្ខជនលោកស្រី Marine Le Pen បានទទួលសន្លឹកឆ្នោត ២១.៤៣ភាគរយ តែប៉ុណ្ណោះ ៕