Sponsor
Pisey

បរទេស: វីដេអូដ៏គួរសរសើរចំពោះទង្វើល្អរបស់ក្រុមអ្នកសង្គ្រោះ ដែលបានជួយជីវិតសត្វឆ្កែវង្វេងផ្លូវជាប់ក្បាលក្នុងក្រឡប្រហុកអស់រយៈពេល ៣ ថ្ងៃ កំពុងតែទទួលការ ចាប់អារម្មណ៍ជាច្រើនពីមហាជនគ្រប់ទិសទី។ កម្មករត្រួតពិនិត្យសត្វតាមទីសាធារណៈបានទំនាក់ទំនងទៅខាងសង្កាត់ក្នុងទីក្រុង Fortt Worth នៃរដ្ឋ Texas បន្ទាប់ពីអ្នករស់នៅក្បែរនោះ រាយការណ៍ថាបានឃើញសត្វឆ្កែកម្សត់មួយនេះកំពុងតែមានបញ្ហាត្រូវការជួយបន្ទាន់ ហើយបន្ទាប់មកទើបគេដឹងថាឆ្កែនេះមានឈ្មោះ Pickle។

រូបថត: @Staci Szybowicz/Exclusivepix Media
រូបថត: @Staci Szybowicz/Exclusivepix Media

ការជួយសង្គ្រោះសត្វឆ្កែនេះគឺមានភាពពិបាកបន្តិច ដោយសារតែវាមានភាពភ័យខ្លាច និងមិនឲ្យអ្នកណាទៅក្បែរវាសោះ ដូច្នេះហើយក្រុមអ្នកជួយសង្គ្រោះបានប្រើកម្លាំងខ្លាំង តំបង និងបច្ចេកទេសដើម្បីជួយសង្គ្រោះដោះក្រឡប្រហុកចេញពីក្បាលរបស់វា។ បន្ទាប់ពីដោះបានសម្រេចហើយ ឆ្កែមួយក្បាលនេះត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យសត្វ ដោយសារតែវាខ្សោះជាតិទឹកខ្លាំង មានដំបៅនៅកន្លែងមួយចំនួនលើមុខ ប៉ុន្តែស្ថានភាព របស់វាពេលនេះគឺបានប្រសើរវិញហើយ។

រូបថត: @Staci Szybowicz/Exclusivepix Media
រូបថត: @Staci Szybowicz/Exclusivepix Media

អ្នកមើលថែជំងឺរបស់សត្វឆ្កែនេះបាននិយាយថា:

ពួកយើងកំពុងតែគិតថាយកមកវាចិញ្ចឹម វាជាសត្វឆ្កែស្លូត និងស្រលាញ់មនុស្ស។ វាកំពុងតែបាត់បង់ស្មារតីខ្លាំង ដោយសារតែជួបរឿងអាក្រក់ជាប់ក្បាលក្នុងក្រឡប្រហុកជាច្រើនថ្ងៃ ហើយវាប្រហែលជាត្រូវការពេលវេលាដើម្បីត្រលប់ដូចធម្មតាវិញនៅថ្ងៃខាងមុខ និងអាចរកកន្លែងនិងផ្ទះម្ចាស់របស់វា។
រូបថត: @Staci Szybowicz/Exclusivepix Media

ទស្សនាវីដេអូសកម្មភាពដោះក្រឡប្រហុកចេញពីឆ្កែកម្សត់ខាងក្រោមនេះ:

Source: dailymail/CBSDFW

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor