Sponsor
Pisey

យន្តហោះ​ចម្បាំង​ F-35​ របស់​ អាមេរិក​ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ប្រទេស​ អីុស្តូនៀ ​(Estonia)​ក្រោម​ផែនការ​បង្កើន​សមត្ថភាព​ NATO ​ក្នុង​តំបន់​បាល់ទិច​ ដែល​ជា​ការ​ប្ដេជ្ញា​របស់​ទីក្រុង​ វ៉ាស៊ីនតោន​ ការ​ពារ​បណ្ដា​ប្រទេស​មាន​ព្រំដែន​ជាប់​ជា​មួយ​ប្រទេស​ រុស្ស៊ី ។ ​

ការ​ដាក់​ពង្រាយ​យន្តហោះ​ទំនើប​បំផុត​ចុង​ក្រោយ​របស់ ​អាមេរិក​ ក្បែរ​ប្រទេស​ រុស្ស៊ី ​ព្រមទាំង​ការ​ដាក់​ពង្រាយ​សព្វាវុធ​ផ្សេង​ៗ ​និង​ការ​បញ្ជូន​កងទ័ព​រាប់ពាន់​នាក់​ទៅ​លាន់​ទីនោះ​ គឺ​ជា​ការ​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​ទីក្រុង​ វ៉ាស៊ីនតោន​ ចំពោះ​សមាជិក​NATO ​ដែល​ភ័យខ្លាច​ចំពោះ​អំណាច​យោធា ​រុស្ស៊ី ​និង​អាច​លុប​បំបាត់​មន្ទិល​សង្ស័យ​ចំពោះ​លោក​ ដូណាល់ ត្រាំ ​អំពី​ការ​គាំទ្រ​ NATO ។​

កាលពី​ដើម​ខែ​ មេសា ​កងទ័ព​អាកាស ​អាមេរិក ​បាន​បញ្ជូន​ F-35 ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​សម្រាប់​ការ​ហ្វឹកហ្វឺន​ជា​មួយ​​សម្ព័ន្ធមិត្ត​ ។​ ក្រោយ​ពី​ប្រទេស ​រុស្ស៊ី​ ភ្ជាប់​ឧបទ្វីប​ គី្រមៀ ​ទៅ​ជា​ឧបសម្ពន្ធ​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០១៤​ ប្រទេស​ទាំង​ឡាយ​ដែល​មាន​ព្រំដែន​ជាប់​ រុស្ស៊ី​ ចាប់ផ្ដើម​ព្រួយ​បារម្ភ ​និង​បាន​ស្នើ​ដល់​សមាជិក​ NATO​ ឲ្យ​គាំទ្រ​ផ្នែក​យោធា​ ទប់ទល់​នឹង​ការ​គំរាម​ពី​ប្រទេស​ រុស្ស៊ី ​ដែល​អាច​លុក​លុយ​ប្រទេស​ទាំង​នោះ​នៅ​ពេលណា​មួយ​ ដូច​ដែល​បាន​កើតឡើង​ទៅ​លើ​ប្រទេស​ អ៊ុយក្រែន ។​

បច្ចុប្បន្ន ​កងទ័ព​អាកាស ​ទាហាន​ ម៉ារីន ​និង​កងទ័ព​ជើងទឹក ​អាមេរិក ​កំពុង​ប្រើ​ប្រាស់​ F-35​ ព្រមទាំង​បាន​លក់​យន្តហោះ​មួយ​ចំនួន​ទៅ​ឲ្យ​ប្រទេស​ អូស្ត្រាលី​ អង់គ្លេស​ ន័រវែស ​អ៊ីតាលី​ ហុល្លង់​ និង​ អ៊ីស្រាអែល ​ចំណែក​ប្រទេស​ ជប៉ុន​ ចាប់ផ្ដើម​ទទួល​បាន​យន្តហោះ​ទំនើប​ចុង​ក្រោយ​នេះ​សម្រាប់​បំពាក់​ដល់​កងទ័ព​របស់​ខ្លួន ។​ 

ប្រភពៈ​ reuters​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor