
ខេត្តព្រៃវែង៖ រាំធុងបាស់(ក្មេងៗ)ទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចចាស់កំហូចយកដែកស្រួចលួចចាក់បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីពេទ្យ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២៣និង១៣នាទីថ្ងៃទី១១មេសា២០១៧នេះមានករណីឃាតកម្មកើតឡើងនៅចំណុចភូមិក្រវ៉ាន់ ឃុំក្រញូងកំចាយមារ ខេត្តព្រៃវែង។
ប្រភពថា ជនរងគ្រោះឈ្មោះបួក តាក់ ភេទប្រុសអាយុ២៣ឆ្នាំជាតិខ្មែរកសិករភូមិកើតហេតុ ត្រូវជនសង្ស័យចាក់០១ដែកចុងស្រួចចំផ្នែកខាងក្រោយបោះដៃផុតផ្នែកខាងឆ្វេងចំនួន០១កន្លែងបណ្តាលឱ្យស្លាប់នៅពេលបញ្ឋូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកំចាយមារ។

មូលហេតុក្មេងៗដែលត្រូវជាកូនមានទំនាស់គ្នានៅក្នុងកម្មវិធីរាំធុងបាស់ ដោយសាររឿងឌឺដងការរាំ ជនសង្ស័យឈ្មោះហេល សាក់ភេទប្រុសអាយុ៤៦ឆ្នាំភេទប្រុសជាតិខ្មែរ មុខរបរកសិករនៅភូមិពង្រ ឃុំក្រញូងស្រុកកំចាយមារ ខេត្តព្រៃវែង។
បច្ចុប្បន្នជនសង្ស័យបានសមត្ថកិច្ចឃាតខ្លួនព្រមទាំងវត្ថុតាំងបញ្ជូនអធិការដ្ឋានស្រុកកំចាយមារដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕ ដោយ៖ (ឆវ័ន្ន)
