Sponsor
Pisey

​​រាជធានី​ភ្នំពេញ​៖​ ​រថយន្ត​ក្រុង​ទាំង​១០​០​គ្រឿង​របស់​ក្រុមហ៊ុន​ស្រាបៀ​ GANZBERG ​បាន​ចាប់​ផ្តើម​​ដឹក​បង​ប្អូន ​កម្មករ-កម្មការិនី ​សិស្ស​និស្សិត​និង​ប្រជាពលរដ្ឋ​ខ្មែរ​​​ដោយ​ឥត​គិត​ថ្លៃ ​ទៅ​ជួប​ជុំ​គ្រួសារ​នៅ​ស្រុក​កំណើត​ក្នុង​ឱកាស​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ខ្មែរ​ហើយ​ នៅ​ម៉ោង​៧​ព្រឹក​​ថ្ងៃ​ទី​១២​ ខែ​មេសា ​ឆ្នាំ​២​០​១​៧​​។​

​រថយន្ត​ក្រុង GANZBERG ​UBER ​BUS ទាំង​១​០​០​គ្រឿង​នេះ​​ ​នឹង​ជួល​​​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ទៅ​ជួប​ជុំ​ញាតិ​មិត្ត​បងប្អូន ​និង​ក្រុម​​គ្រួសារ​នៅ​ស្រុក​កំណើត​ចំនួន​១៥​ខេត្ត​ដោយ​ឆ្លងកាត់ ផ្លូវ​ជាតិ៨ខ្សែ​ ​​ដែល​ខេត្ត​ទាំងនោះរួម​មាន​ ខេត្ដ​ស្វាយរៀង ​ខេត្ត​តាកែវ ខេត្ត​កំពត ក្រុង​ព្រះសីហនុ ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប ខេត្ត​កំពង់ចាម ខេត្ត​ត្បូង​ឃ្មុំ​ ខេត្ត​ក្រចេះ និង​ខេត្ដ​ព្រៃវែង

​សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​សំបុត្រឡាន​ក្រុង​ទាំង​នេះ​​ បងប្អូន​ប្រជាពលរដ្ឋ​​ អាច​ប្ដូរ​បាន​ស្រាបៀ​​ហ្គេនស៍​បឺគ​ ឬ​ទឹក​ផ្លែឈើ​ហ្វ្រេស​ស៊ី​១​កំប៉ុង​​នៅ​ឯ​​ស្រុក​ភូមិ​កំណើត​បាន​ ​រីឯ​​​​អ្នក​លក់​ដែល​បាន​ប្ដូរ​ឲ្យ​អ្នកដំណើរ​វិញ​ ក៏​នឹង​អាន​​ប្ដូរ​បាន​ស្រាបៀ​ហ្គេនស៍​បឺគ ​ឬ ​ទឹក​ផ្លែឈើ​ហ្វ្រេស​ស៊ី ​២​​កំប៉ុង​ត្រឡប់មក​វិ​ញ​ផងដែរ​​ពី​ក្រុមហ៊ុន​​៕​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor