Sponsor
Pisey

នាយករដ្ឋមន្ត្រី ​ថៃ​ លោក ​ប្រាយុទ្ធ​ ចាន់អ៊ូចា​ និយាយ​ថា​ ប្រទេស ​ថៃ ​កំពុង​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ ១៩​ ខែ ​ទៀ​ត តាម​ការ​កំណត់​របស់​រដ្ឋធម្មនុញ្ញ​ ប៉ុន្តែ​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​មិន​ទាន់​ប្រកាស​នៅ​ឡើយ ។ ​

លោក​ ប្រាយុទ្ធ​ ថ្លែង​ទៅ​កាន់​ប្រជាជាតិ​តាម​កញ្ចក់​ទូរទស្សន៍​ថា ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ ហើយ​រដ្ឋាភិបាល​យោធា ​នឹង​ប្រគល់​ភារកិច្ច​ទៅ​ឲ្យ​រដ្ឋាភិបាល​ដែល​កើតឡើង​ដោយសារ​ការ​បោះឆ្នោត​ រួចហើយ​រដ្ឋាភិបាល​យោធា​នឹង​បញ្ចប់​ដំណែង​ ។​ 

មហាក្សត្រ ​មហាចូឡាឡុងកន​ បាន​ឡាយ​ព្រហស្តហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​យោធា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ តាម​ការ​សន្យា​របស់​រដ្ឋាភិបាល​យោធា​ ថា​នឹង​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ​ ក្រោយ​ប្រទេស​ ថៃ​ ជួប​នឹង​រដ្ឋ​ប្រហារ​លើក​ទី​ ១២​ ក្នុង​រយៈ​ពេល​ជាង​ ៨០​ ឆ្នាំ​កន្លង​ទៅ​នេះ ។​ រដ្ឋធម្មនុញ្ញ​ថ្មី​ គឺជា​រដ្ឋធម្មនុញ្ញ​ដែល​បង្កើត​ឡើង​លើក​ទី​ ២០​ របស់​ប្រទេស ​ថៃ ​ចាប់​តាំង​ពី​ប្រទេស​នេះ​បញ្ចប់​របប​គ្រប់គ្រង​ដោយ​រាជវង្ស​ក្នុង​ឆ្នាំ​ ១៩៣២ ។ ​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor