Sponsor
Pisey

ភ្នំពេញ៖ មានហេតុការណ៍​​បង្កឱ្យភ្ញាក់ផ្អើល​នៅផ្ទះជួល កំពស់៦ជាន់ នៅវេលា​ម៉ោង០៩និង១៤នាទី​យប់ នៅ​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុច​បន្ទប់ ជួល​លេខ០២ ជាន់​ទី៦ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​។ ដោយសារស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ នៅក្នុង​បន្ទប់​ជួល សង្ស័យ​ជា​ករណី​«ឃាតកម្ម​»វាយ​សម្លាប់​រួច​ញាត់​ចូលទៅក្នុង​ធុង​ប៉េ​ត្រូ​ក្នុង បន្ទប់ទឹក​ដោយមាន​ស្លាកស្នាម វាយ​បែក​ក្តោងច្រមុះ និង​យក​ខ្សែ​លី​ឡុង​ចងដៃ​សព​ជនរងគ្រោះ។

ប្រភពពីសមត្ថកិច្ចថា សាកសព ឈ្មោះ លឿម ហៀក ភេទ​ស្រី អាយុ៣៣ ឆ្នាំមាន​ស្រុកកំណើត ភូមិ​ជី​ប៉ាង ឃុំ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង សព្វថ្ងៃ​ស្នាក់នៅ​បន្ទប់​ជួល​លេខ០២ ជាន់​ទី៥ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ, រឿងរ៉ាវយ៉ាងណាម៨នទាន់ដឹងនៅឡើយ៕ ដោយ៖ (សុវណ្ណ​)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor