ខេត្តកំពង់ធំ ៖ ដោយសារពាក្យជេរដៀលត្មិះ បុរសពីរនាក់បងប្អូនថ្លៃ ផ្ទុះជម្លោះរហូតប្រើប្រាស់អំពើហឹង្សា ទាញដំបង វាយជនរងគ្រោះជាប្អូនថ្លៃ បណ្តាលឲ្យរងរបួលក្បាលធ្ងន់ធ្ងរ កាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០១៧ នៅភូមិចើងដើង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ សូមបញ្ជាក់ផងដែថា ជនបង្កហេតុ ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ ដើម្បីបញ្ជួនទៅកាន់អធិការដ្ឋាន នគរបាលស្រុកបារាយណ៍ខេត្តកំពង់ធំ ដើម្បីចាត់ការទៅតាមច្បាប់៕ ដោយ ពៅ ប៊ុនថន


