Sponsor
Pisey

កូរ៉េខាងជើងថ្មីៗនេះបានព្រមាន និងគំរាមថាខ្លួននឹងធ្វើការបាញ់សាកល្បងមីសីុលជារៀងរាល់សប្តាហ៍ ដើម្បីឆ្លើយតបនិង អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ដែលបាននិយាយថា "សម័យកាលនៃការអត់ធ្មត់ជាមួយកូរ៉េខាងជើងត្រូវបានបញ្ចប់" នៅពេលដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានមកទស្សនៈកិច្ចនៅព្រំដែនកូរ៉េខាងជើង និងខាងត្បូង។

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence នៅព្រំដែនកូរ៉េត្បូង-ជើង - រូបថត: @REUTERS
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence នៅព្រំដែនកូរ៉េត្បូង-ជើង - រូបថត: @REUTERS

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Han Song-Rol បានបង្កើនកំរិតនៃភាពតានតឹងរវាងប្រទេសទាំងពីរដោយនិយាយថា:

យើងនឹងធ្វើតេស្តមីស៊ីលនៅលើមូលដ្ឋានបន្ថែមទៀត ហើយវានឹងញឹកញាប់បំផុត គឺបាញ់ប្រចាំសប្តាហ៍ បាញ់ប្រចាំខែ និងបាញ់ប្រចាំឆ្នាំ។ សង្គ្រាម អាចនៅកើតមានគ្រប់ពេលវេលា ប្រសិនបើអាមេរិកហ៊ានបញ្ចេញសកម្មភាពយោធាណាមួយមកលើពួកយើង។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Han Song-Rol -ជើង - រូបថត: @AP
នុយក្លេអ៊ែរបាញ់ឆ្លងទ្វិប - រូបថត: @AP

អនុប្រធានរដ្ឋឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោក Kim In Ryong សញ្ជាតិកូរ៉េខាងជើងបាននិយាយនៅក្នុងអង្គប្រជំុរួមថា:

វត្តមានរបស់អាមេិកនៅក្នុងឧបទ្វីបកូរ៉េបានធ្វើឲ្យតំបន់នេះក្លាយទៅជា "ចំណុចក្តៅជាងគេនៅលើពិភពលោក" ហើយវាធ្វើឲ្យស្ថានភាពគ្រោះថ្នាក់នៃសង្រ្គាមកម្តៅនុយក្លេអ៊ែរអាចនឹងកើតមានគ្រប់ពេលវេលា។ លោកបានហៅការធ្វើសមប្រយុទ្ធរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថាជា "សមយុទ្ធសង្រ្គាមឈ្លានពាន"។ លោកបានបន្តទៀតថាកូរ៉េខាងជើងធ្វើគ្រប់យ៉ាងដើម្បីការពារខ្លួន ទប់ទល់នឹងការគំរាមកំហែង នុយក្លេអ៊ែរដ៏សាហាវរបស់អាមេរិក។ ហើយពួកយើងកូរ៉េខាងជើង ត្រៀមរួចរាល់ហើយសម្រាប់ការធ្វើសង្រ្គាមគ្រប់ទ្រង់ទ្រាយដែលអាមេរិកត្រូវការ។
អនុប្រធានរដ្ឋឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោក Kim In Ryong - រូបថត: @Google
ផែនទីកន្លែងឈរជើងក្នុងឧបទ្វិបកូរ៉េ - រូបថត: @Daily Mail - រូបថត: @Daily Mail
ផែនទីកន្លែងឈរជើងក្នុងឧបទ្វិបកូរ៉េ - រូបថត: @Daily Mail - រូបថត: @Daily Mail
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor