
បើយោងតាមបណ្តាញព័ត៌មាន Daily Mail បានឲ្យដឹងថា អ្នកដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងតែពង្រឹងសមត្ថភាពសព្វាវុធក្រោមទឹក ជាពិសេសគឺនាវាមុជទឹក ដែលអាចបាញ់បង្ហោះមីស៊ីល និងនុយក្លេអ៊ែរចេញពីក្នុងទឹកផ្ទាល់តែម្តង។



មានការព្រួយបារម្ភជាច្រើនលើមេដឹកនាំផ្ដាច់ការមួយរូបនេះ កំពុងតែសម្របសម្រួលនាវាមុជទឹក ដូច្នេះពួកគេអាចបើកការវាយប្រហារ ស្របពេលដែលស្ថានភាពកំពុងតានតឹងខ្លាំងជាមួយប្រទេសភាគខាងលិច។
ថ្មីៗនេះនាវាមុជទឹក ៥០គ្រឿងរបស់កូរ៉េខាងជើង ត្រូវបានបាត់ចេញពីរលកសញ្ញារ៉ាដា៧០ភាគរយ ដែលជាហេតុធ្វើអោយប្រទេសកូរ៉េខាងត្បូង និងជប៉ុនកំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលពួកគេកំពុងតែមានភាពតានតឹងជាមួយកូរ៉េខាងជើង។


សព្វាវុធនាវាមុខទឹកជាមួយការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកន្លងមក:
កូរ៉េខាងជើងធ្លាប់បានបាញ៉សាកល្បងមីស៊ីល៤គ្រាប់ទៅក្បែរប្រទេសជប៉ុន និងកូរ៉េខាងជើងក្នុងឆ្នាំ ២០១៦:
ប្រភព: dailymail