Sponsor
Pisey

ក្រោយពីអាមេរិកបានប្រើប្រាស់កំពូលគ្រាប់បែកហៅថា "មាតានៃគ្រាប់បែក" "Mother of All Booms" ឬ "MOAB" ដែលមានកម្លាំងមហិមាទម្លាក់ទៅលើបន្ទាយរបស់ ISIS បណ្តាលឲ្យទាហាន ISIS ៣៦នាក់បានស្លាប់ កាលពីយប់មិញក្នុងប្រទេសអាហ្គានីស្ថាន កំពុងធ្វើអោយមនុស្សនៅលើសកលលោកចាប់អារម្មណ៍ទៅលើសមត្ថភាពគ្រាប់បែកនេះជាច្រើន។

ដោយឡែកគេបានរកឃើញថាមានគ្រាប់បែកមួយប្រភេទរបស់រុស្សីមានឈ្មោះថា "បីតាគ្រាប់បែក" "Father of All Booms" ដែលមានកម្លាំងមហិមាខ្លាំងជាង ៤ ដង បើប្រៀបទៅនឹងគ្រាប់បែករបស់អាមេរិក "MOAB" ដែលទម្លាក់លើបន្ទាយ ISIS កាលពីយប់មិញនេះ។

កម្លាំងផ្ទូះគ្រាប់បែករបស់រុស្សី - Photo Credit: @daily mail

គ្រាប់បែករបស់រុស្សី មានរូបរាងតូចជាងរបស់អាមេរិកមែន តែបើនិយាយពីកម្លាំងផ្ទុះ និងកំដៅគឺខ្លាំងជាងរបស់អាមេរិក ២ ដង។ ហើយការសាយភាយក៏មានចម្ងាយវែងជាងរបស់អាមេរិក ២ដងដែរ គឺស្មើនឹង ៦០០ ម៉ែត្រ ដូច្នេះហើយទើបធ្វើឲ្យគ្រាប់បែករបស់រុស្សី ពិតជាល្អជាងរបស់អាមេរិកមែន។

គ្រាប់បែករបស់រុស្សី - Photo Credit: @google
គ្រាប់បែករបស់អាមេរិក - Photo Credit: @RUETERS
គ្រាប់បែករបស់ពូទីន ខ្លាំងជាងរបស់ពូ ត្រាំ - Photo Credit: @daily mail

ទស្សនាគ្រាប់បែករបស់រុស្សី "បីតានៃគ្រាប់បែក":

ទស្សនាគ្រាប់បែករបស់សហរដ្ឋអាមេរិក "មាតានៃគ្រាប់បែក"

ប្រៀបធៀប - Photo Credit: @RUETERS

ប្រភព: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor