ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ ក៏មានកម្មករ៥នាក់រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន និងជាច្រើនអ្នករងរបួស ខណៈដែលអ្នកបើកបរ រថយន្តក្រឡាប់ដាច់កាឡេ។ កណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ បានកើតឡើងកាលពីវេលាម៉ោង ៤និង៥៥នាទី ថ្ងែទី២៩ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤១ ផ្សារស្រង់ទៅផ្សារត្រាំខ្នារ ចន្លោះ២២ទៅ២៣ ភូមិអង្គក្រសាំង ឃុំជង្រុក និងភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសីខេត្ត កំពង់ស្ពឺ។
នគរបាលបាននិយាយអោយដឹងថានៅមុនពេលកើតហេតុ មានរថយន្តកូរ៉េមួយគ្រឿងពាក់ ស្លាកលេខ ភ្នំពេញ២K.០៤៣០ បើកបដោយឈ្មោះ ម៉ែន ធីម ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ ស្រុកគងពិសី បានដឹកកម្មកររោងចក្រ បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បានដាច់ក្រឡេចង្កូត ហើយធ្លាក់ទៅប្រឡាយខាងជើងផ្លូវ ។
ហេតុការណ៍នោះ បណ្ដាលឲ្យរបួស មនុស្ស០៥នាក់ ស្រី ០៤នាក់។និងជាច្រើនអ្នករបួស ៖ ១.ឈ្មោះ រ៉ី ភេទស្រី នៅភូមិស្នួល ឃុំស្នំក្រពើ , ២.ឈ្មោះ ធិញ ភេទប្រុស នៅភូមិស្នួល ឃុំស្នំក្រពើ , ៣.ឈ្មោះ សាខន ភេទស្រី នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ , ៤.ឈ្មោះ យ៉េង ភេទស្រី នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ , ៥.ឈ្មោះ ណាត ភេទស្រី នៅភូមិត្រពាំងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្រោយកើតហេតុ នគរបាលចុះទៅកន្លែងកើតហេតុ ហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ ចំណែករថយន្តខូចខាតតិចតួច៕ ដោយ សុវណ្ណវឌ្ឍនៈ


