
កញ្ញា ធី សុវណ្ណថា តែងតែបង្ហោះសារ និងរូបភាព ប្រាប់ពីសុខទុក្ខរបស់នាង ពេលដែលនាងបានចាកចេញទៅប្រទេសកូរ៉េជាមួយដៃគូរស្នហា ដើម្បីធ្វើការវះកាត់កែសម្ផស្ស ផ្នែកខ្លះនៃមុខមាត់របស់នាង។ ហើយថ្មីៗនេះនាងបានបង្ហោះនៅរូបថតមួយចំនួន ដែលយើងអាចមើលឃើញថាច្រមុះរបស់នាងមានការអន់ហើមបន្តិចហើយ ដែលមើលទៅ មានភាពខុសប្លែក ស្អាត និងប្រសើរជាងមុនច្រើន។
រូបថតកាលពីច្រមុះរបស់នាងនៅហើម:
គួរបញ្ជាក់ផងដែរថា កញ្ញា ធី សុវណ្ណថា មិនមែនកែតែច្រមុះទេ គឺនាងបានសម្រេចចិត្តកែទំរង់មុខអោយទៅជាអក្សរ V ទៀតផង ដែលជាហេតុធ្វើឲ្យសម្រស់របស់នាងមានការ ផ្លាស់ប្តូរ និងស្អាតជាងកាលនាងមានច្រមុះធំ និងមុខមូល។
តើប្រិយមិត្តគិតថាមុខថ្មី និងមុខចាស់របស់កញ្ញា ធី សុវណ្ណថា មួយណាល្អជាង? ហើយបើចង់ដឹងថាកញ្ញាប្លែកប៉ុណ្ណាសូមមើលរូបខាងក្រោមនេះ:





