
ដើម្បីចូលរួមទទួលអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ដែលត្រូវនឹងឆ្នាំរកា នព្វស័ក២៥៦១ និងគ្រិស្តសករាជ ២០១៧ ក្នុងឆាប់ៗខាងមុខនេះ។ អាជ្ញាធរក្រុងសៀមរាប ក៏ដូចជាអាជ្ញាធរអប្សរា ព្រមទាំងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា បានខិតខំសម្រិតសម្រាំង ដើម្បីតុបតែងរៀបចំលំអឲ្យសោភណភាពក្រុងសៀមរាប ព្រមទាំងប្រាសាទនានាក្នុងតំបន់អង្គរ ឲ្យកាន់តែមានសម្រស់ទាក់ទាញដល់ភ្ញៀវទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
រូបភាពទាំងឡាយដូចដែលមានស្រាប់ សុទ្ធសឹងជាការបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ស្ថាប័ននានា នៃស្នាដៃតុបតែងលំអក្រុងសៀមរាបនាឱកាសមហាសង្ក្រាន្តដ៏សប្បាយរីករាយ ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជាយើង។
សូមអញ្ជើញទស្សនារូបភាពមួយចំនួន ដែលបានបង្ហាញពីបរិយាកាសដ៏ស្រស់នៃក្រុងអង្គរ ហើយចំពោះអ្នកមានគម្រោងទៅលេងខេត្តសៀមរាប សូមកុំរំលងឱកាសបុណ្យអង្គរសង្ក្រាន្តអោយសោះ៕









