នៅប្រទេសកម្ពុជាកីឡាករ និងកីឡាការិនីចំនួន៣រូបដែលបានទទួលមេដាយមាសចំនួន ៣ឆ្នាំជាប់ៗគ្នា ក្នុងការប្រកួតកីឡាប៉េតង់ នៅឆ្នាំ២០១៥,២០១៦ និងឆ្នាំ២០១៧ផងដែរ មានកីឡាការិនី២រូប និងកីឡាករ១រូប។
កីឡាការិនីកម្ពុជាបានប្រកួតកីឡាប៉េតង់ទទួលបានមេដាយមាសចំនួន១ ក្នុងឆ្នាំ២០១៥កីឡាការិនីដែលទទួលមេដាយមាសមានឈ្មោះ កែ ឡេង បានឈ្នះមេដាយមាសពិភពលោកកីឡាប៉េតង់ កាលពីឆ្នាំ២០១៥។ រីឯកីឡាករវិញក៏បានទទួលមេដាយមាសពិភពលោក ដែលមានឈ្មោះ សុខ ចាន់មាន បានឈ្នះមេដាយមាសប៉េតង់ពិភពលោក ក្នុងឆ្នាំ២០១៦ និងមានកីឡាការិនីមួយរូបទៀតបានឈ្នះមេដាយមាសប៉េតង់ពិភពលោក ក្នុងឆ្នាំ២០១៧នេះ ដែលមានឈ្មោះ អ៊ុក ស្រីមុំ នេះជាកីឡាករ និងកីឡាការិនីកម្ពុជាដែលបាននាំមេដាយមាសជើងឯកពិភពលោកជូនជាតិមាតុភូមិយើង។ កែសម្រួលដោយ៖ ទុយ ហ៊ួត


