បរទេស: វីដេអូដែលបង្ហាញពីបុរសម្នាក់ជួយជីវិតរបស់សត្វចចកកំសត់មួយក្បាលដែលកំពុងតែត្រៀមនឹងស្លាប់ដោយសារគ្មានជាតិទឹកនៅក្នុងខ្លួន កំពុងតែទទួលការចាប់អារម្មណ៍ ពីមហាជននៅលើសកលលោកយ៉ាងខ្លាំង។ យោងតាមសារព័ត៌មានបានឲ្យដឹងថា មានសត្វចចកខ្សោះជាតិទឹកមួយក្បាលបានលោតចូលទៅក្នុងឡានដឹក ឥវ៉ាន់របស់បុរសម្នាក់ដើម្បីបានជ្រកម្លប់ និងរកទឹកផឹក អំឡុងពេលដែលលោកបានចតឡាននៅតាមផ្លូវក្នុងតំបន់ដ៏ក្តៅក្រហែងឈ្មោះ Primavera do Leste ក្នុងប្រទេសប្រេសីុល។
បុរសអ្នកបើកឡានបានចេញមកមើលសត្វចចកដែលលោតចូលឡានរបស់គាត់ ហើយក៏មានចិត្តអាណិតសត្វចចកនោះមែនទែន។ គាត់បានព្យាយាមរកវីធីយកសត្វចចកនោះចេញពីឡាន ដើម្បីអាចជួយសង្គ្រោះជីវិតរបស់វាដែលអាចស្លាប់ដោយសារតែខ្វះជាតិទឹក។ ក្រោយពីយកសត្វចចកនោះចេញពីឡានហើយ លោកបានដាក់អោយចចកនោះដេកនៅលើដី ហើយចាក់ទឹកអោយវាផឹកម្តងបន្តិចៗរហូតដល់វាមានកម្លាំងឡើងវិញ។
ក្រោយពីទទួលបានទឹកគ្រប់គ្រាន់សត្វចចកក៏បានរួចផុតពីសេចក្តីស្លាប់ ហើយក៏បានក្រោកឡើងរត់ចូលទៅក្នុងព្រៃវិញយ៉ាងលឿន។ បុរសដែលជាអ្នកជួយសង្គ្រោះសត្វចចក មានការសប្បាយរីករាយណាស់ រួចក៏បន្តដំណើរដឹកជញ្ជូនឥវ៉ាន់របស់គាត់បន្តទៀត។
អ្នកដែលបានឃើញអំពើល្អរបស់បុរសម្នាក់នេះហើយបានប្រតិកម្មថា:
- មនុស្សលើសកលលោកគួរតែរៀនធ្វើអំពើល្អដូចគាត់
- សព្វថ្ងៃនេះ យើងមិនងាយឃើញអំពើល្អបែបនេះចេញពីមនុស្សទេ
- សូមឲ្យមានមនុស្សបែបនេះឲ្យច្រើននៅលើពិភពលោកនេះ
ទស្សនាវីដេអូនេះខាងក្រោម:
ប្រភព: dailymail

